ព័ត៌មានអន្ដរជាតិ
ធុញធប់ឡើងជណ្ដើរជើងរាល់ថ្ងៃ បុរសចិនម្នាក់ សង់ជណ្តើរយន្ត ជិះតែម្នាក់ឯងយ៉ាងរំភើយ
ផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន Liaoshen Evening News អ្នកស្រុកវ័យចំណាស់ម្នាក់នៅភាគឦសានប្រទេសចិន បានទទួលរហស្សនាមថា បុរសដែកនៃអគារលំនៅដ្ឋាន សម្រាប់ការបង្កើតជណ្តើរយន្តតែមួយគត់ ដែលគាត់បានប្រើអស់រយៈពេល៥ ឆ្នាំកន្លងមកនេះ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់គាត់ទទួលបានការចាប់អារម្មណ៍លើអ៊ីនធឺណិត និងទាក់ទាញអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើន អាជ្ញាធរក្នុងតំបន់ក្នុងទីក្រុង Huludao ខេត្ត Liaoning រួមជាមួយគណៈកម្មាធិការលំនៅដ្ឋានបានជំរុញឲ្យគាត់រុះរើវាជាបន្ទាន់។
កំពូលអ្នកច្នៃប្រឌិតចិនរូបនោះត្រូវគេស្គាល់ថា ជាលោក Wang បានសាងសង់ជណ្តើរយន្តរបស់គាត់ ដែលជាការរចនាមួយដែលគាត់បាននឹកឃើញដល់កន្រ្តក់ខ្សែកាបនៅឆ្នាំ ២០២០ នៅពេលដែលគាត់មិនអាចទ្រាំទ្រនឹងការឡើងជណ្តើរ ដើ ម្បីទៅដល់ផ្ទះជាន់ទីប្រាំរបស់គាត់បានដោយងាយស្រួល។
លោក Wang បានរៀបចំគម្រោងមួយនេះពេញមួយឆ្នាំ ដោយធ្វើការស្រាវជ្រាវតាមអ៊ីនធឺណិត និងការទិញសម្ភារៈ ដែលមានតម្លៃសរុប ៨ពានយន់ (១,១០០ ដុល្លារ)។ គាត់បានរចនា ផ្សារ និងដំឡើងប្រព័ន្ធទាំងមូលដោយខ្លួនគាត់ផ្ទាល់។ ជណ្តើរយន្តតូចនេះមានទំហំតូចល្មមអាចដាក់បានតែកៅអី ដោយមានខ្សែភ្ជាប់ពីបង្អួចរបស់លោកទៅនឹងបង្គោលភ្លើងដែលមានទីតាំងនៅតាមផ្លូវក្បែរប្លុកលំនៅដ្ឋានរបស់គាត់តែបុណ្ណោះ។
យ៉ាងណា នៅក្នុងសមិទ្ធិផលគួរឲ្យកត់សម្គាល់មួយ លោកបានដាក់ពាក្យស្នើសុំ និងទទួលបានដោយជោគជ័យនូវប៉ាតង់សម្រាប់ការច្នៃប្រឌិតរផ្ទាល់ខ្លួន ពីរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិរបស់ប្រទេសចិនក្នុងខែតុលា ឆ្នាំ ២០២០។
មន្ត្រីម្នាក់មកពីការិយាល័យត្រួតពិនិត្យទីផ្សារក្រុងបាននិយាយថា ពួកគេទើបតែរកឃើញអត្ថិភាពនៃការកើនឡើងមិនធម្មតានេះ នៅពេលដែលវារីករាលដាលនៅលើបណ្តាញសង្គម។

មន្ត្រីដែលចង់មិនបញ្ចេញឈ្មោះបានពន្យល់ថា បន្ទាប់ពីពិនិត្យមើលច្បាប់សុវត្ថិភាពឧបករណ៍ពិសេស យើងបានកំណត់ថា វាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាឧបករណ៍ពិសេសឡើយ។ រួមគ្នាជាមួយសមាជិកនៃគណៈកម្មាធិការលំនៅដ្ឋាន មន្ត្រីរូបនេះបានចំណាយពេលជាច្រើនថ្ងៃដើម្បីបញ្ចុះបញ្ចូលលោក Wang ឲ្យដកជណ្តើរយន្តរបស់គាត់ចេញនៅដើមខែមិថុនា។
ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវដ៏ប្លែកភ្នែកមួយនេះបានជំរុញឲ្យមានការជជែកដេញដោលគ្នាយ៉ាងគគ្រឹកគគ្រេងក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណេតចិនដីគោក ដែលមានការចូលមើលចំនួន ៥លានដងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយ។
អ្នកអត្ថាធិប្បាយតាមអ៊ីនធឺណិតខ្លះបានកត់សម្គាល់ថា គាត់ពិតជាមនុស្សពូកែច្នៃប្រឌិត ប៉ុន្តែអ្នកផ្សេងទៀតថា ជណ្តើរយន្តបណ្តោះអាសន្ននេះ វាមើលទៅគ្រោះថ្នាក់ណាស់! បើប្រើប្រាស់មិនស្រួលអាចនាំឲ្យបង្កហានិភ័យដលមនុស្សជុំវិញខ្លួនជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីអង់គ្លេសម្នាក់ រួចផុតពីការស្លាប់២ដង ដោយសារកែដើមទ្រូង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


