Connect with us

ព័ត៌មានអន្ដរជាតិ

UN​ទាមទារឲ្យមានបទ ឈប់បាញ់បន្ទាន់​នៅ​ហ្គាហ្សា ខណៈ​​​អ៊ីស្រាអែល​បន្ត​វាយ​ប្រហារ​

បានផុស

នៅ

យោងតាមប្រភពសុខាភិបាល យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនប្រមូលផ្តុំគ្នាដើម្បីស្វែងរកជំនួយ​​​ ចំនួន​៥២នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ខណៈអង្គការសហប្រជាជាតិកំពុងទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់។

ក្បួនរថយន្តយោធាអ៊ីស្រាអែលនៅហ្គាហ្សា (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera ជាងពាក់កណ្តាលនៃអ្នកស្លាប់ និងរបួសបានកើតឡើងនៅជិតចំណុចជំនួយដ៏ចម្រូងចម្រាសនៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ មន្ត្រី​តំបន់ហ្គាហ្សាបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកបានទម្លាក់គ្រាប់បែកលើអ្នកស្វែងរកជំនួយ​នៅជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ Netzarim បណ្ដាលឲ្យមនុស្សកំពុងស្វែងរកជំនួយរបួស និងស្លាប់។

មូលនិធិ GHF ដែលបានចាប់ផ្តើមប្រតិបត្តិការកាលពីចុងខែឧសភា បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិចំពោះការចែកចាយជំនួយរបស់ខ្លួន។

បន្ថែមលើវិបត្តិនេះ អ៊ីស្រាអែលបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងនៅតំបន់ហ្គាហ្សា ដែលបណ្តាលឱ្យដាច់អ៊ីនធឺណិតទាំងស្រុង និងផ្តាច់ទំនាក់ទំនងរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងបុគ្គលិករបស់ពួកគេ ខណៈក្រុមហាមាស បាន​ចាត់​ទុក​ផ្នែក​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​ថា​ជា «សង្គ្រាម​សម្លាប់​មនុស្ស» ។

លទ្ធផលនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា (រូបភាព៖ Reuters)

ទន្ទឹមនឹងនោះ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តយ៉ាងលើសលប់នូវដំណោះស្រាយមួយទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌនៅហ្គាហ្សា។ ថ្វីត្បិតតែមិនមានកាតព្វកិច្ចស្របច្បាប់ក៏ដោយ ការបោះឆ្នោតដែលគាំទ្រដោយប្រទេសដូចជា អាល្លឺម៉ង់ អូទ្រីស និងអ៊ុយក្រែនបង្ហាញពីសម្ពាធជាសកលលើអ៊ីស្រាអែល។ ដំណោះស្រាយនេះសង្កត់ធ្ងន់លើការទទួលខុសត្រូវចំពោះការរំលោភលើច្បាប់អន្តរជាតិ ដោយអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ចាត់វិធានការ៕

​អ្នក​កាន់​ទុក្ខ​ចូល​រួម​ពិធី​បុណ្យ​សព​ជនជាតិប៉ាឡេស្ទីន​ដែល​ត្រូវ​គេ​សម្លាប់ (រូបភាព៖ Reuters)
ក្មេងៗ​ប៉ាឡេស្ទីន​រង់ចាំ​ទទួល​អាហារ​ចម្អិន​ដោយ​ផ្ទះបាយ​សប្បុរសធម៌ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម