Connect with us

សន្តិសុខសង្គម

សង្កាត់រមនាប្រែក្លាយជាការអភិវឌ្ឍដ៏មានសក្ដានុ ពលទាំងហេដ្ឋារចនាសម្ព័ន្ធ ងាយស្រួលធ្វើដំណើរ នាពេលបច្ចុប្បន្ន

បានផុស

នៅ

លោក ភី ងូក ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា វឌ្ឍនភាពក្នុងសង្កាត់នាពេលបច្ចុប្បន្នមានការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ ហេដ្ឋារចនាសម្ព័ន្ធ នាពេលបច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចៅសង្កាត់បានគូសបញ្ជាក់ថា ក្នុងសង្កាត់រមនាមាន៤ភូមិ កាលពីមុនមានសភាពស្ងៀមស្ងាត់ គ្មានទឹក គ្មានបណ្ដាញចរន្តអគ្គិសនីប្រើប្រាស់ ថែមទាំងស្ថានភាពផ្លូវក៏លំបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែនាពេលបច្ចុប្បន្នគឺប៉ុន្មានឆ្នាំ ចុងក្រោយនេះសង្កាត់ប្រែក្លាយជាតំបន់ដែលមានសក្ដានុពល មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរឃុំសង្កាត់រមនា មានឱកាសអភិវឌ្ឍជាបន្តបន្ទាប់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា មន្ទីរពេទ្យ សាលារៀន បណ្ដាញចរន្តអគ្គិសនីប្រើប្រាស់ ផ្លូវបេតុងខ្វាត់ខ្វែងងាយស្រួលធ្វើដំណើរ បើទោះតំបន់ខ្លះមិនមានផ្លូវបេតុងក៏មានត្រឹមផ្លូវក្រាលក្រួសក្រហមងាយធ្វើដំណើរផងដែ។

លោក ដាំ វណ្ណថា ជាប្រធានសហគមន៍ ជនជាតិដើមភាគតិចស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សហគមន៍នៅក្នុងមូលដ្ឋានប្រជាពល​រដ្ឋពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ដោយ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរឃុំចៅសង្កាត់បានព្យាយាមអភិវឌ្ឍតាមមូលដ្ឋានទីប្រជុំជន និងជនបទឲ្យមានភាពរីកចម្រើន ជាពិសេសមានផ្លូវល្អសម្រាប់ធ្វើដំណើរ សាលារៀនក៏នៅជិតផ្ទះ និងមានមណ្ឌលសុខភាពសម្រាប់ពិនិត្យនិងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។ ក្នុងនាមសហគមន៍ក៏បានស្រូបយកអត្ថប្រយោជន៍យ៉ាងច្រើនផងដែរពីសំណាក់ភ្ញៀវវទេសចរជាតិអន្តរជាតិដែលបានមកកម្សាន្តនៅក្នុងសហគមន៍របស់ខ្លួន ពិសេស ភ្ញៀវទេសចរជាច្រើនបានមកទស្សនាកម្សាន្តនៅភូមិពូតាំងដែលស្ថិតក្នុងសង្កាត់រមនា ព្រោះនៅទីនេះមានវាលស្មៅខៀវខ្ចី ទេសភាពស្រស់បំព្រង ហើយនៅក្នុងប្រជាសហគមន៍ក៏មានសម្ដែងសិល្បៈ របាំប្រពៃណីជនជាតិដើមភាគតិច និងមានអាហារប្រចាំតំបន់ផងដែរដូចជាសម្លព្រោងបំពង់ឬស្សី សម្លវ៉ិ ។ លើសពីនោះភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តតាមរយៈជិះដំរី ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះពូតាំងបែបផ្សងព្រេងផងដែ។

លោបញ្ជាក់អះអាងថា សកម្មភាពទាំងអស់នេះ ហើយគឺបានមកពីការមានសុខសន្តិភាពការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ទើបប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍ បានអត្ថប្រយោជន៍រកចំណូលបាន និងមានជីវភាពសមរម្យ រស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃលេងល្បិចថ្មី នៅប្រាសាទតាមាន់ធំ ដើម្បីបោកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃកាន់តែព្រហើន ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរបស់ខ្មែរ ៧ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម