ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អ៊ីរ៉ង់-អ៊ីស្រាអែលនឹងចុះកិច្ចព្រមព្រៀង ដូចដែលលោកធ្លាប់ធ្វើជាមួយឥណ្ឌា-ប៉ាគីស្ថាន
អំឡុងពេលជម្លោះដ៏ក្ដៅគគុកកំពុងផ្ទុះឡើងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសទាំងពីរនឹងធ្វើកិច្ចព្រមព្រៀងនាពេលឆាប់ៗនេះ ដូចអ្វីដែលលោកធ្លាប់បានដោះស្រាយនៅក្នុងជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថានអ៊ីចឹងដែរ។

នៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃទី១៥ខែមិថុនា លោក ត្រាំ បានសរសេរថា «អ៊ីរ៉ង់ និងអ៊ីស្រាអែលគួរតែធ្វើកិច្ចព្រមព្រៀង ហើយនឹងធ្វើកិច្ចព្រមព្រៀងមួយ… ដូចខ្ញុំបានឲ្យឥណ្ឌា និងប៉ាគីស្ថានធ្វើអ៊ីចឹងដែរ។ យើងនឹងមានសន្តិភាពឆាប់ៗ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ការអំពាវនាវ និងការប្រជុំជាច្រើនបានកើតឡើងនៅពេលនេះ»។
ទន្ទឹមនោះ លោក ត្រាំ ក៏បានបន្ថែមផងដែរថា ជម្លោះជាច្រើននៅទូទាំងពិភពលោកត្រូវបានបញ្ឈប់ដោយសារតែអន្តរាគមន៍របស់លោក។ ទោះយ៉ាងណាក៏ដោយ លោកមិនដែលទទួលបានគុណសម្បតិ្តអ្វីទេពីការខិតខំប្រឹងប្រែងទាំងនោះ។
មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំ បានរៀបរាប់ថា «ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្ញុំ ស៊ែប៊ី និងកូសូវ៉ូ កាន់តែក្តៅ និងធ្ងន់ធ្ងរ ដូចដែលពួកគេធ្លាប់មានអស់ជាច្រើនទសវត្សរ៍មកហើយ ហើយជម្លោះដ៏យូរនេះបានជិតត្រៀមផ្ទុះទៅជាសង្រ្គាមទៅហើយ តែត្រូវខ្ញុំបញ្ឈប់វា»។
លោកបន្ថែមថា «ករណីទៀតគឺអេហ្ស៊ីប និងអេត្យូពី ហើយការប្រយុទ្ធរបស់ពួកគេលើទំនប់ដ៏ធំដែលជះឥទ្ធិពលលើទន្លេនីលដ៏អស្ចារ្យ។ មានសន្តិភាពយ៉ាងហោចណាស់សម្រាប់ពេលនេះ ដោយសារតែការអន្តរាគមរបស់ខ្ញុំ ហើយវានឹងនៅតែបែបនេះដដែលទៀត»។
សូមជម្រាបថា ទោះមានការលើកឡើងរបស់លោក ត្រាំ ក៏ដោយ ក៏សញ្ញានៃការថមថយនៃជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលហាក់មិនទាន់លេចចេញជារូបរាងនៅឡើយ ដោយភាគីទាំងពីរបន្តផ្លោងគ្រាប់ដាក់គ្នាយ៉ាងចាស់ដៃ។ តួយ៉ាង កាលពីថ្ងៃអាទិត្យទី១៥មិថុនា មន្ត្រីចារកម្មកំពូលនៃឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចំនួន៣នាក់ទៀត ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល ខណៈបើគិតចាប់តាំងពីថ្ងៃសុក្រមក អ៊ីស្រាអែល បានសម្លាប់មនុស្សរហូតដល់ទៅ២២៤នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់។ ចំណែកឯខាងអ៊ីស្រាអែលវិញ បានបញ្ជាក់ការស្លាប់ថាមានចំនួន១៤នាក់៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


