Connect with us

ព័ត៌មានអន្ដរជាតិ

ទោះកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ តែអ៊ីស្រាអែល មិនបន្ថយដៃឡើយនៅហ្គាហ្សា ដោយសម្លាប់មនុស្សច្រើននាក់ទៀត

បានផុស

នៅ

ទោះកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែអ៊ីស្រាអែល មិនបន្ថយដៃឡើយនៅតំបន់ហ្គាហ្សា ដោយកាលពីថ្ងៃចន្ទទី១៦ខែមិថុនា កងកម្លាំង IDF បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៣០នាក់ទៀត ពេលពួកគេកំពុងរង់ចាំយកជំនួយនៅកន្លែងចែក។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស, អ៊ីស្រាអែលបានបាញ់សង្គ្រប់លើអ្នកទាំងនោះនៅក្បែរកន្លែងចែកជំនួយរបស់មូលនិធិមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយអាមេរិក ហៅកាត់ GHF ខណៈ IDF ចេញមុខនិយាយការពារខ្លួនថា ពួកគេគ្រាន់តែបាញ់ព្រមានជនសង្ស័យដែលព្យាយាមសម្រុកចូលមកជិតពួកគេ បង្កជាការគំរាមកំហែងប៉ុណ្ណោះ។

មិនមែនទើបលើកដំបូងឡើយដែលកងកម្លាំងរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅកន្លែងចែកជំនួយបែបនេះ។​ ជាក់ស្តែងមានមនុស្សរាប់រយនាក់ហើយ ត្រូវស្លាប់ក្រោមដៃ IDF ពេលពួកគេរង់ចាំទទួលជំនួយនៅទីតាំងរបស់ GHF ចាប់តាំងពីអ៊ីស្រាអែល ដកការរឹតត្បិតរយៈពេល៣ខែ។ 

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

នៅអ៊ីរ៉ង់ឯណោះ អ៊ីស្រាអែល ក៏កំពុងប្រយុទ្ធយ៉ាងខ្លាំងក្លាផងដែរ ដោយត្រឹមរយៈពេល៤ថ្ងៃនៃប្រតិបត្តិការ «Rising Lion», IDF បានសម្លាប់មនុស្សរហូតដល់ទៅ២២៤នាក់និងរាប់រយនាក់ទៀតរងរបួស។ 

IDF បានបើកប្រតិបត្តិការនេះនៅថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ខណៈប្រធានាធិបតី​អ៊ីស្រាអែល Isaac Herzog ​អះអាង​ថា ប្រទេសរបស់លោកគ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​វាយ​អ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរហើយ។

(រូបថត៖ Reuters)

នៅថ្ងៃដំបូងនៃប្រតិបត្តិការនោះ អ្នកនាំពាក្យ IDF លោក Effie Defrin បញ្ជាក់ថា អ៊ីស្រាអែលបានប្រើយន្តហោះចម្បាំង ២០០គ្រឿង ទម្លាក់គ្រាប់បែកជាង ៣៣០គ្រាប់ លើគោលដៅចំនួន១០០ ក្នុងប្រទេសអ៊ីរ៉ង់។ 

អ៊ីស្រាអែល បានសម្លាប់មេទ័ពអ៊ីរ៉ង់ដូចជា Mohammad Bagheri, មេឆ្មាំបដិវត្ត Hossein Salami និងប្រមុខទីបញ្ជាការកណ្តាល Khatam-al Anbiya លោក Gholam Ali Rashid ផងដែរ។ លើសពីនេះ អ៊ីស្រាអែលថែមទាំងសម្លាប់បានអ្នក​វិទ្យាសាស្ត្រនានាទៀតផង ​ដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រម​ទាំង​បុគ្គល​ដ៏​សំខាន់​២​រូបគឺ​លោក Mohammad Mehdi Tehranchi និង Fereydoun Abbasi។ មិនត្រឹមប៉ុណ្ណឹង មន្ត្រីចារកម្មកំពូលនៃឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចំនួន៣នាក់ ក៏ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែលដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដឹងច្បាស់ហើយ ថាហេតុអ្វីបានជាអ៊ីស្រាអែល ដាច់ខាតត្រូវតែវាយអ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ទោះកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ តែអ៊ីស្រាអែល មិនបន្ថយដៃឡើយនៅហ្គាហ្សា ដោយសម្លាប់មនុស្សច្រើននាក់ទៀត

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ស្រ្តីចិនវ័យ២០ឆ្នាំ វិះស្លាប់ ដោយសារចូលចិត្តលាបពណ៌សក់ញឹកញាប់ពេក

ព័ត៌មានជាតិ២១ នាទីutes មុន

លោក គន់ គីម ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានភៀសខ្លួនទៅទីសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តព្រះវិហារ

សេដ្ឋកិច្ច២៦ នាទីutes មុន

វិស័យស្រូវអង្ករ ធ្វើឱ្យកម្ពុជាមានលំនឹងសន្តិសុខស្បៀង និងពង្រីកសក្តានុពលពាណិជ្ជកម្ម

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ប្រមុខ​មន្ទីរ​បញ្ចកោណ៖ លោក ត្រាំ នៅ​តែ​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ដដែល

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង២០នាក់ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​មនុស្ស ៧​នាក់ ក្នុង​រដ្ឋ Uttarakhand ប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង

Sokha Hotels

ព័ត៌មានពេញនិយម