Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​​ប្រាប់​ពលរដ្ឋ​ខ្លួន​នៅ​​អ៊ីស្រាអែល​ឲ្យ​ចាកចេញ​ជាបន្ទាន់

បានផុស

នៅ

ក្រសួងការបរទេសចិន បានចេញសេចក្តីណែនាំជាបន្ទាន់មួយ ដោយអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែល​ឲ្យ​ជម្លៀសខ្លួន​ចេញ «កាន់​តែ​ឆាប់​កាន់​តែ​ល្អ» ដោយលើកឡើងពីស្ថានភាពសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន ​ចំពេលមានអរិភាពដែលកំពុង​ឆេះឆួល​ខ្លាំង​រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

ការ​ខូច​ខាត​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​​អ៊ីរ៉ង់​លើ​អ៊ីស្រាអែលថ្ងៃ​ទី១៦​មិថុនា​២០២៥ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ​នៅ​ថ្ងៃអង្គារ​ទី​១៦​មិថុនា​នេះ ស្ថានទូតចិននៅទីក្រុង Tel Aviv បានរៀបរាប់​ថា «បេសកកម្មចិននៅអ៊ីស្រាអែលសូម​ប្រកាស​ឲ្យ​ជនជាតិចិន​​​ចាកចេញពីប្រទេស​ឲ្យ​បានឆាប់តាមដែលអាចធ្វើបានតាមរយៈច្រកព្រំដែនគោក ដើម្បី​បង្ការ​ទុក​​ជាមុន​ថា​ពួកគេអាចធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ»។ បន្ថែម​ពី​នោះ ក្រសួង​ក៏​បាន​បញ្ជាក់​ទៀត​ថា «ជា​ការ​ផ្ដល់អនុសាសន៍ សូម​ចាកចេញក្នុងទិសដៅនៃ​ប្រទេស​ហ្សកដានី»។

ចំណែក​ឯ​ស្ថានទូត​ក្រុង​ប៉េកាំង ​ក៏​បាន​​ប្រកាសដែរ​​​ថា ជម្លោះ​«កំពុង​តែ​បន្ត​កើន​ឡើង» ហើយ​ថា «ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានខូចខាត ការស្លាប់ និងរបួសរបស់ជនស៊ីវិលមានការកើនឡើង ហើយស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរទៅៗ»។

ជា​សត្រូវ និង​មាន​ជម្លោះ​អូសបន្លាយរាប់ទសវត្សរ៍ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការអាកាសដ៏គួរ​​ឲ្យ​ភ្ញាក់ផ្អើលមួយកាលពី​សុក្រ​សប្តាហ៍មុន ប្រឆាំងនឹងគោលដៅនៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយនិយាយថា ពួកគេមានបំណង​​បញ្ចៀស​សត្រូវរបស់ខ្លួនពីការទទួលបានអាវុធ​ប្រល័យ​លោក ដែលជា​លើកឡើង​មួយ​ដែល​ទី​ក្រុងតេហេរ៉ង់​តែងតែ​បដិសេធ។

ការផ្ទុះឡើងភ្លាមៗនៅក្នុងអរិភាព បានបង្ក​ឲ្យ​មានការភ័យខ្លាចនៃជម្លោះកាន់តែ​រីក​ធំ ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញ​ឲ្យ​អ៊ីរ៉ង់ត្រឡប់ទៅតុចរចាវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានបង្អាក់កិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្ត៕

ដោយ៖ ឈាង

ចុចអាន៖ ទោះកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ តែអ៊ីស្រាអែល មិនបន្ថយដៃឡើយនៅហ្គាហ្សា ដោយសម្លាប់មនុស្សច្រើននាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង២០នាក់ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​មនុស្ស ៧​នាក់ ក្នុង​រដ្ឋ Uttarakhand ប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ

Sokha Hotels

ព័ត៌មានពេញនិយម