ព័ត៌មានអន្ដរជាតិ
ទោះកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ តែអ៊ីស្រាអែល មិនបន្ថយដៃឡើយនៅហ្គាហ្សា ដោយសម្លាប់មនុស្សច្រើននាក់ទៀត
ទោះកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែអ៊ីស្រាអែល មិនបន្ថយដៃឡើយនៅតំបន់ហ្គាហ្សា ដោយកាលពីថ្ងៃចន្ទទី១៦ខែមិថុនា កងកម្លាំង IDF បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៣០នាក់ទៀត ពេលពួកគេកំពុងរង់ចាំយកជំនួយនៅកន្លែងចែក។

តាមការបញ្ជាក់ពីក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស, អ៊ីស្រាអែលបានបាញ់សង្គ្រប់លើអ្នកទាំងនោះនៅក្បែរកន្លែងចែកជំនួយរបស់មូលនិធិមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយអាមេរិក ហៅកាត់ GHF ខណៈ IDF ចេញមុខនិយាយការពារខ្លួនថា ពួកគេគ្រាន់តែបាញ់ព្រមានជនសង្ស័យដែលព្យាយាមសម្រុកចូលមកជិតពួកគេ បង្កជាការគំរាមកំហែងប៉ុណ្ណោះ។
មិនមែនទើបលើកដំបូងឡើយដែលកងកម្លាំងរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅកន្លែងចែកជំនួយបែបនេះ។ ជាក់ស្តែងមានមនុស្សរាប់រយនាក់ហើយ ត្រូវស្លាប់ក្រោមដៃ IDF ពេលពួកគេរង់ចាំទទួលជំនួយនៅទីតាំងរបស់ GHF ចាប់តាំងពីអ៊ីស្រាអែល ដកការរឹតត្បិតរយៈពេល៣ខែ។

នៅអ៊ីរ៉ង់ឯណោះ អ៊ីស្រាអែល ក៏កំពុងប្រយុទ្ធយ៉ាងខ្លាំងក្លាផងដែរ ដោយត្រឹមរយៈពេល៤ថ្ងៃនៃប្រតិបត្តិការ «Rising Lion», IDF បានសម្លាប់មនុស្សរហូតដល់ទៅ២២៤នាក់និងរាប់រយនាក់ទៀតរងរបួស។
IDF បានបើកប្រតិបត្តិការនេះនៅថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ខណៈប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog អះអាងថា ប្រទេសរបស់លោកគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ។

នៅថ្ងៃដំបូងនៃប្រតិបត្តិការនោះ អ្នកនាំពាក្យ IDF លោក Effie Defrin បញ្ជាក់ថា អ៊ីស្រាអែលបានប្រើយន្តហោះចម្បាំង ២០០គ្រឿង ទម្លាក់គ្រាប់បែកជាង ៣៣០គ្រាប់ លើគោលដៅចំនួន១០០ ក្នុងប្រទេសអ៊ីរ៉ង់។
អ៊ីស្រាអែល បានសម្លាប់មេទ័ពអ៊ីរ៉ង់ដូចជា Mohammad Bagheri, មេឆ្មាំបដិវត្ត Hossein Salami និងប្រមុខទីបញ្ជាការកណ្តាល Khatam-al Anbiya លោក Gholam Ali Rashid ផងដែរ។ លើសពីនេះ អ៊ីស្រាអែលថែមទាំងសម្លាប់បានអ្នកវិទ្យាសាស្ត្រនានាទៀតផង ដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រមទាំងបុគ្គលដ៏សំខាន់២រូបគឺលោក Mohammad Mehdi Tehranchi និង Fereydoun Abbasi។ មិនត្រឹមប៉ុណ្ណឹង មន្ត្រីចារកម្មកំពូលនៃឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចំនួន៣នាក់ ក៏ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែលដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដឹងច្បាស់ហើយ ថាហេតុអ្វីបានជាអ៊ីស្រាអែល ដាច់ខាតត្រូវតែវាយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


