ព័ត៌មានជាតិ
ពលរដ្ឋជាង៣០០០នាក់ ភៀសខ្លួនពីតំបន់ប្រឈមនៅបន្ទាត់ព្រំដែនខេត្តព្រះវិហារ ដើម្បីទៅកន្លែងសុវត្ថិភាព
មកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋប្រមាណជាង៣០០០នាក់ បានភៀសខ្លួនពីតំបន់ប្រឈមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ មករកទីសុវត្ថិភាពបណ្ដោះអាសន្ន ស្ថិតក្នុងមណ្ឌលវត្តពោធិ៍៥,០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

របាយការណ៍របស់អាជ្ញាធរខេត្តព្រះវិហារ បានឲ្យដឹងថា គិតពីថ្ងៃទី១៦ ដល់១៧ខែមិថុនា ឆ្នាំ២០២៥ នេះ ប្រជាពលរដ្ឋដែលបានមកស្នាក់នៅបណ្ដោះអាសន្ននៅតំបន់សុវត្ថិភាពនេះ មានជាង៣០០០នាក់។
អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានឱ្យកម្ពុជាថ្មីដឹងថាការភ្លៀសខ្លួនរបស់ពលរដ្ឋនេះគឺដោយសារពលរដ្ឋមានការបារម្ភពីស្ថានភាពនៅតំបន់ព្រំដែនកន្លែងដែលខ្លួនរស់នៅ ទោះជាយ៉ាងណាអាជ្ញាធរបានទទួលរៀបចំកន្លែង និងផ្ដល់គ្រឿងឧបភោគបរិភោគ គាំទ្រដល់ពលរដ្ឋនៅមណ្ឌលសុវត្តិភាពនោះ។
លោកថា៖ «ជារួមមិនមានផែនការសម្រាប់ជម្លៀសទេ! គ្រាន់តែបងប្អូនបារម្ភពីសុវត្ថិភាពអ៊ីចឹងគាត់ធ្វើដំណើរតាមគោយន្ត តាមម៉ូតូ អ៊ីចឹងហើយទទួលគាត់ឱ្យស្នាក់នៅបណ្ដោះអាសន្នសិន»។
ក្នុងឱកាសនោះ អាជ្ញាធរខេត្តព្រះវិហារ បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងទីតាំងនេះ។

អាជ្ញាធរខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាសាមគ្គីភាព ចេះយោគយល់គ្នា យល់ទុក្ខធុរៈគ្នា និងចេះយកអសារគ្នាទៅវិញទៅមក ជាពិសេសត្រូវរក្សាសុខភាពឱ្យល្អ ដោយការប្រតិបត្តិអនាម័យ និងថែរក្សាបរិស្ថានឱ្យស្អាត ដើម្បីចៀសវាងពីឆ្លងមេរោគផ្សេងៗ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ ១កញ្ចប់ មាន អង្ករ ២០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ និងក្រមា១ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕
ដោយ៖ជុន កុសល



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


