Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យអាងស្តុកទឹកសំខាន់ៗ ក្នុងខេត្តព្រះវិហារ ដើម្បីត្រៀមឆ្លើយតបឥទ្ធិពលព្យុះ

បានផុស

នៅ

លោក សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជាប្រធានទទួលបន្ទុកខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យស្ថានភាពអាងស្តុកទឹកសំខាន់ៗ និងសំណង់ធារាសាស្ត្រនានា នៅក្នុងខេត្តព្រះវិហារ ដើម្បីត្រៀមវិធានការ បង្ការ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យដែលអាចបណ្តាលមកពីភ្លៀង ធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះបាវី(BAVI) និងព្យុះហៃសិន(Haishen)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្តោតលើការវាយតម្លៃស្ថានភាពរចនាសម្ព័ន្ធទំនប់ សមត្ថភាពស្តុកទឹក ប្រព័ន្ធរំដោះទឹកជំនន់ ការដំណើរការគ្រប់គ្រងទ្វារទឹក និងការត្រៀមវិធានការបច្ចេកទេស ដើម្បីធានាសុវត្ថិភាពទំនប់ និងសំណង់ធារាសាស្ត្រសំខាន់ៗ ព្រមទាំងត្រៀមឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីមានការកើនឡើងនៃកម្ពស់ទឹ កឬជំនន់ទឹកភ្លៀង។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីឆ្មាំទំនប់ និងមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ឱ្យបង្កើនការយកទឹកចិត្តទុកដាក់ តាមដាន និងត្រួតពិនិត្យស្ថានភាពទំនប់ អាងស្តុកទឹក និងការដំណើរការទ្វារទឹកជាប្រចាំ ព្រមទាំងត្រៀមកម្លាំង សម្ភារៈ និងមធ្យោបាយសម្រាប់ អន្តរាគមន៍បន្ទាន់ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ និងនៅតាមដងស្ទឹង ឬក្បែរអាងស្តុកទឹក បន្តតាមដានសេចក្តីជូនដំណឹង និងការព្យាករអាកាសធាតុដែលចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១៣–១៥ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីព្យុះទី៩ ឈ្មោះ បាវី(BAVI) និងព្យុះទី១១ ឈ្មោះហៃសិន(Haishen) ដែលអាចបង្កឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម