កីឡា
Man United គ្រោងយកខ្សែប្រយុទ្ធខ្លួនម្នាក់ ជាទុនចរចាជាមួយ Napoli ផ្ទេរយក Osimhen
ក្លិបបិសាចក្រហម Manchester United កំពុងពិចារណាយកខ្សែបយុទ្ធស្លាប Jadon Sancho ធ្វើជាលក្ខខណ្ឌមួយ ដើម្បីចរចាជាមួយក្លិប Napoli អំពីការផ្ទេរយកខ្សែប្រយុទ្ធកណ្តាល Victor Osimhen។

Man United បានគិតគូរបែបនេះ បន្ទាប់ពី Napoli ចាប់អារម្មណ៍លើ Sancho ដើម្បីមកជំនួសតំណែង Khvicha Kvaratskhelia ដែលបានចាកចេញទៅ Paris Saint-Germain។ ចំណែកខ្លួនវិញក៏កំពុងចាប់អារម្មណ៍លើ Osimhen ស្រាប់ ដើម្បីមកបំពេញចំណុចខ្សោយក្រុមនៅត្រង់តំបន់ប្រយុទ្ធកណ្តាល។
យោងតាមការចុះផ្សាយដោយអ្នកកាសែតលោក Gianluca Di Marzio បានឱ្យដឹងថា Napoli មានបំណងចង់ចុះកិច្ចសន្យាយក Sancho នៅរដូវក្តៅនេះ ដើម្បីមកជំនួសតំណែង Kvaratskhelia។ ដោយឡែកខាង Man United វិញ ក៏មិនចង់ទុក Sancho ឱ្យនៅបន្តដែរ ដូច្នេះពួកគេគ្រោងនឹងឆ្លៀតឱកាសនេះ ដើម្បីយក Sancho ដាក់ជាលក្ខខណ្ឌទៅចរចាជាមួយ Napoli អំពីការផ្ទេរ Osimhen វិញម្តង។

ទាំង Osimhen និង Sancho សុទ្ធតែមិនមានអនាគតបន្តជាមួយក្លិបរបស់ពួកគេរៀងៗខ្លួននៅរដូវក្តៅនេះ ដូច្នេះនេះអាចជាឱកាសដ៏ល្អមួយសម្រាប់ Man United ក្នុងការនាំយកខ្សែប្រយុទ្ធ Napoli វ័យ ២៦ ឆ្នាំមកកាន់ទឹកដី Old Trafford ប៉ុន្តែអ្វីដែលជាបញ្ហាចោទក្នុងពេលនេះ គឺកីឡាករ Osimhen មានតម្លៃផ្តាច់កិច្ចសន្យាថ្លៃដល់ទៅ ៨៥ លានដុល្លារអាមេរិកឯណោះ ដូច្នេះហើយទើបធ្វើឱ្យក្លិបមួយចំនួន រួមទាំងក្លិបបិសាចក្រហម មានភាពស្ទាក់ស្ទើរ។
គួរបញ្ជាក់ថា Osimhen នៅសល់កិច្ចសន្យាជាមួយ Napoli មួយរដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


