Connect with us

ព័ត៌មានជាតិ

រយៈពេល២ឆ្នាំ កាយរឹទ្ធិជាតិកម្ពុជាកើនសមាជិកជាង១៨ម៉ឺននាក់ ដើរតួនាទីសំខាន់នៅក្នុងវិស័យអប់រំ

បានផុស

នៅ

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល២ឆ្នាំ បានបង្ហាញឱ្យឃើញអំពីការវិវត្តរីកចម្រើនរបស់កាយរឹទិ្ធជាតិកម្ពុជា ដែលមានកំណើនសមាជិករហូតដល់ជាង១៨ម៉ឺននាក់ ទូទាំងប្រទេស។ កាយរឹទិ្ធជាតិកម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅវិស័យអប់រំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកុមារនិងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ខាងលើ ត្រូវបានបង្ហាញនៅក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា” នៅវិទ្យាស្ថានជាតិអប់រំ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកាយរឹទិ្ធ មកពីក្រសួង ស្ថាប័ន រាជធានីខេត្ត ក្រុងស្រុកខណ្ឌ សរុបប្រមាណ ១ពាន់នាក់ កាលពីថ្ងៃទី​១៧​ ខែមិថុនា ឆ្នាំ ២០២៥។ កាយរឹទិ្ធជាតិកម្ពុជា បានគាំទ្រយ៉ាងសកម្មដល់ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ គោល នយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត គោលនយោបាយអប់រំបរិយាបន្ន និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកាយរឹទ្ធិជាតិកម្ពុជា ដែលបានបំពេញភារកិច្ច និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែង និងជំរុញការអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជា ឱ្យមានការរីក​ចម្រើនដូចបណ្តាប្រទេសនានា ជុំវិញពិភពលោក និងបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល ព្រមទាំងមានភក្តីភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍជាតិមាតុភូមិ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា លោក ហង់ជួន ណារ៉ុន គូសបញ្ជាក់ថា បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាព ដោយផ្តោតលើការពង្រឹងគុណភាព សាលារៀនរដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ព្រមទាំងបញ្ចូលកម្មវិធីកាយរឹទិ្ធកម្មទៅក្នុង សកម្មភាពក្រៅម៉ោងសិក្សាបន្ថែម ដើម្បីជួយពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅជំរុញចលនាកាយរឹទិ្ធ ឱ្យក្លាយជាយន្តការមួយដ៏មានប្រសិទ្ធភាព ក្នុងការអប់រំ និងហាត់ពត់លត់ដំទាំងគំនិត ប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទារបស់យុវជន និងកុមារឱ្យសកម្ម ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនទៅជាធនធានមនុស្ស ប្រកបដោយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ជាពលរដ្ឋល្អ និងជាពលរដ្ឋសកល ស្របតាមចក្ខុវិស័យរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ គឺ “កសាងពិភពលោកមួយដ៏ស្រស់ត្រកាល”។

ដើម្បីពង្រីកចលនាកាយរឹទិ្ធជាតិកម្ពុជា ឱ្យកាន់តែរីកចម្រើន និងស័ក្តិសមជាសមាជិក សកម្មរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ សម្តេចធិបតី  ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់អភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគេក្លាយជាសមាជិកកាយរឹទិ្ធ និងជាបុគ្គលមានប្រយោជន៍ចំពោះសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ វិនាទី មុន

រយៈពេល២ឆ្នាំ កាយរឹទ្ធិជាតិកម្ពុជាកើនសមាជិកជាង១៨ម៉ឺននាក់ ដើរតួនាទីសំខាន់នៅក្នុងវិស័យអប់រំ

កីឡា៤ នាទីutes មុន

ក្រុម​កីឡា​កម្ពុជា​ចូលរួម​ «កម្មវិធី​ដំណើរ​ថ្មើរជើង​ «Solidarity March» ដោយ​ស្នាម​ញញឹម​គាំទ្រ​រាជរដ្ឋាភិបាល​ចំពោះ​ដំណោះស្រាយ​បញ្ហា​ព្រំដែន​

ព័ត៌មានជាតិ៧ នាទីutes មុន

​ផែ​ស្វយ័ត​ភ្នំពេញរកចំណូលបានជាង១៧លានដុល្លារ​ក្នុងរយៈពេល៥ខែ​ឆ្នាំនេះ

ព័ត៌មានជាតិ២៧ នាទីutes មុន

សម្ដេចតេជោ ហ៊ុន សែន៖ យុវជនកម្ពុជារួបរួមជាធ្លុងមួយនៃខឿនការពារជាតិ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

កូរ៉េខាងជើង ត្រៀម​បញ្ជូនកម្លាំង​បន្ថែម ៦ ០០០​នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ៖ «យើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ តែយើងនឹងមិនកម្ចាត់គាត់ ឥឡូវនេះទេ» 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​មេ​សន្តិសុខ​រុស្ស៊ី​​ទៅកាន់​ទីក្រុង​ព្យុយ៉ាងបន្ទាន់ ត្រឹម​១២ថ្ងៃ ​ចំពេល​សម្ព័ន្ធមិត្តអ៊ីរ៉ង់​រងទុក្ខ​​

Sokha Hotels

ព័ត៌មានពេញនិយម