ព័ត៌មានអន្ដរជាតិ
ពូទីន៖ រុស្ស៊ីនិងអ៊ុយក្រែនជាប្រជាជនតែមួយ អ៊ីចឹងហើយអ៊ុយក្រែនទាំងមូលគឺជារបស់រុស្ស៊ី
ថ្លែងកាលពីថ្ងៃសុក្រទី២០មិថុនានៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St Petersburg ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា «រុស្ស៊ី និងអ៊ុយក្រែន គឺជាប្រជាជនតែមួយ ហើយក្នុងន័យនេះ អ៊ុយក្រែនទាំងមូលគឺជារបស់រុស្ស៊ី» ហើយថែមទាំងនិយាយថា បើតាមគោលជំហរនៃទ្រឹស្ដីនេះ រុស្ស៊ីនឹងមានសិទ្ធិយកទីក្រុង Sumy របស់អ៊ុយក្រែនទៅកាន់កាប់។

ពេលត្រូវគេសួរនាំពីគោលបំណងសង្គ្រាមរបស់ក្រុងមូស្គូ លោក ពូទីន បានឆ្លើយថា រុស្ស៊ីកំពុងប្រយុទ្ធនៅអ៊ុយក្រែន គឺដើម្បីការពារសន្តិសុខផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោក ពូទីន បានលើកឡើងថា «កន្លែងណាដែលទាហានរុស្ស៊ីឈរជើង ទីនោះហើយគឺជា(ទឹកដី)របស់យើង»។
កន្លងមក ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានច្រានចោលការអះអាងរបស់ទីក្រុងមូស្គូ ចំពោះកាន់កាប់តំបន់អ៊ុយក្រែនចំនួនបួន និងតំបន់គ្រីមៀ ដែលពួកគេពិពណ៌នាថា វាជារឿងខុសច្បាប់ ហើយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបដិសេធម្តងហើយម្តងទៀតនូវទស្សនៈដែលថា ជនជាតិរុស្ស៊ី និងអ៊ុយក្រែនគឺជាប្រជាជនតែមួយ។
និយាយដល់តំបន់ Sumy លោក ពូទីន បានទទួលស្គាល់ថា កងកម្លាំងរុស្ស៊ីកំពុងបង្កើតតំបន់ការពារនៅជិតព្រំដែន ហើយលោកមិនបានបដិសេធក្នុងការដណ្តើមយកទីក្រុង Sumy ដែលស្ថិតនៅចម្ងាយប្រហែល ២៥គីឡូម៉ែត្រក្នុងប្រទេសអ៊ុយក្រែនទៅគ្រប់គ្រងនោះឡើយ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានថ្កោលទោសសេចក្តីថ្លែងការណ៍នេះថាជាភស្តុតាងនៃ«ការមើលងាយ» របស់រុស្ស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ទីក្រុងមូស្គូកំពុងងាកទៅរកការដណ្តើមយកទឹកដីបន្ថែមទៀត និងសម្លាប់ជនជាតិអ៊ុយក្រែនកាន់តែច្រើន។
បច្ចុប្បន្ន រុស្ស៊ី គ្រប់គ្រងប្រហែលមួយភាគប្រាំនៃអ៊ុយក្រែន ដូចជា តំបន់គ្រីមៀ, ច្រើនជាង៩៩%នៃតំបន់ Luhansk, ជាង៧០%នៃតំបន់ Donetsk, តំបន់ Zaporizhzhia និងតំបន់ Kherson ព្រមទាំងផ្នែកខ្លះនៃតំបន់ Kharkiv តំបន់ Sumy និងតំបន់ Dnipropetrovsk៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


