ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង៖ ទោះបីអនាគត កម្ពុជា-ថៃ ត្រូវគ្នាវិញ ក៏កម្ពុជាមិនអាចបំភ្លេចបទពិសោធអាក្រក់ដែលធ្លាប់កើតដែរ
អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ឈត ប៊ុនថង បានបញ្ចេញទស្សនៈ៦ចំណុច ជុំវិញបញ្ហាវិវាទរវាងកម្ពុជា និងថៃ ដែលជាបទពិសោធក្នុងប្រវត្តិសាស្រ្តដែលមានបញ្ហាជាមួយគ្នាយូរណាស់មកហើយ ដោយលោកបញ្ជាក់ថា ខ្មែរត្រូវតែរៀនសូត្រពីបទពិសោធនេះ ទោះបីអនាគត ប្រទេសទាំងពីរមានទំនាក់ទំនងល្អឡើងវិញ ក៏កម្ពុជាត្រូវមានការប្រុងប្រយ័ត្ន និងចងចាំនូវបទពិសោធអាក្រក់ទាំងអស់ដែលធ្លាប់កើតឡើង។

លោកបណ្ឌិត ឈត ប៊ុនថង បានសរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា តាមរយៈជម្លោះរវាងកម្ពុជា-ថៃ ជាប្រវត្តិសាស្ត្របានកើតឡើងយូរណាស់មកហើយ តាំងពីឆ្នាំ២០០៨-២០១៣ និងរហូតកាលពីពេលថ្មីៗ ក្នុងឆ្នាំ២០២៥នេះ ក៏កើតមានម្តងទៀត នាំឱ្យលោកអាចទាញមេរៀនពីបញ្ហាទាំងនេះបាន ៦ចំណុច។
ចំណុចទី១ តាមរយៈបទពិសោធដែលធ្លាប់មានកន្លងមកជាមួយថៃ កម្ពុជាគួរប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើទំនាក់ទំនងជាមួយថៃ មិនថាស្ថិតក្នុងវិស័យណានោះទេ រួមទាំងកម្រិតផ្ទាល់ខ្លួនដែរ។ ទី២ គួរចៀសវាងកុំឱ្យភាគីថៃកេងចំណេញ និងមើលងាយមកកម្ពុជាបានគ្រប់រូបភាពទាំងអស់។ ទី៣ ទោះបីពេលខាងមុខ ទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើរឡើងវិញ លោកបណ្ឌិតបញ្ជាក់ថា ខ្មែរមិនត្រូវបំភ្លេចបទពិសោធអាក្រក់ដែលធ្លាប់កើតមានជាមួយថៃទេ ព្រោះពេលអនាគត នឹងមានរឿងបែបនេះកើតមានទៀត។
បន្ថែមពីនេះ ចំណុចទី៤ លោកបណ្ឌិត ថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯងឱ្យបានខ្លាំងលើគ្រប់វិស័យ និងកុំពឹងផ្អែក ឬធ្វើទំនាក់ទំនងជាមួយថៃក្នុងវិស័យណាដែលនាំឱ្យកម្ពុជាបាត់បង់តម្លៃ សេចក្តីថ្លៃថ្នូរ និងកិត្តិយស។ ទី៥ ពាក់ព័ន្ធនឹងការនាំចូលបន្លែ ផ្លែឈើ ប្រសិនបើពេលខាងមុខ ប្រទេសទាំងពីរត្រូវរូវគ្នាវិញ ក៏ការនាំចូលនេះត្រូវពង្រឹង និងពិនិត្យមើលឱ្យបានហ្មត់ចត់ ពីគុណភាព បរិមាណ អនាម័យ និងសុវត្ថិភាព ដោយមិនអាចធ្វេសប្រហែសបានទេ។ ត្រង់ចំណុចនេះ អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា “ហេតុអ្វីបានជាពេលដែលបន្លែផ្លែឈើដែលមិនអាចនាំចូលមកកម្ពុជាបាន ពេលមានការបិទច្រកព្រំដែន ពលរដ្ឋថៃយកពួកវា (បន្លែ ផ្លែឈើ) ទៅចាក់ចោល?” ។

ចុងក្រោយ ពាក់ព័ន្ធជាមួយនឹងការមើលងាយពីប្រជាជនថៃជាជនជ្រុលនិយមមកកាន់កម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងជាតិកម្ពុជាទាំងមូល គឺជារឿងមួយដែលមិនអាចទទួលយកបានឡើយ។ នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង។
យ៉ាងណា តាំងពីថៃចាប់ផ្តើមបង្កជម្លោះជាមួយកម្ពុជាមក ថៃបានព្យាយាមគ្រប់បែបយ៉ាងក្នុងការដាក់ចិត្តសាស្ត្រមកកម្ពុជាដើម្បីបញ្ឆេះកំហឹងកម្ពុជា ខណៈពេលដែលកម្ពុជាបានឆ្លើយតបវិញដោយភាពចាស់ទុំ និងមិនខ្លាចការគំរាមកំហែងពីភាគីថៃនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


