ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវអ្នកស្រឡាញ់ធម្មជាតិ ទីកម្សាន្តតំបន់ការពារធម្មជាតិឱ្យបានច្រើន ដើម្បីយល់ដឹងពីមាតុភូមិកម្ពុជា
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា លើកទឹកចិត្តដល់អ្នកទេសចរដែល ស្រឡាញ់ធម្មជាតិ សូមដើរកម្សាន្តតំបន់ការពារធម្មជាតិឱ្យបានច្រើន ដើម្បីស្វែងយល់អំពីមាតុភូមិកម្ពុជា និងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍ ឱ្យកាន់តែមានភាពល្អប្រសើរ។

ក្នុងដំណើរទស្សនកិច្ចគម្រោងនិរន្តរភាពបរិស្ថាន និងអេកូទេសចរណ៍ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា តំបន់ការពារធម្មជាតិមានសត្វព្រៃ និងទេសភាពល្អស្អាត ជាសក្តានុពលដែលផ្តល់ប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍ តាមរយៈការទាញយកប្រយោជន៍ពី គោលដៅលម្ហែបៃតង ។

លោក បានបន្តថា តំបន់ការពារធម្មជាតិរបស់កម្ពុជាមានសក្តានុពលច្រើនសម្រាប់ការពង្រីក នូវគោលដៅលម្ហែបៃតង ជាក់ស្តែងដូចជាតំបន់ឧទ្យានជាតិព្រះបាទជ័យវរ្ម័ន-នរោត្តមភ្នំគូលែន គឺបានរៀបចំឱ្យមានកន្លែងតង់ស្នាក់លម្ហែបៃតងចំនួន១០កន្លែងសម្រាប់ជូនដល់សហគមន៍ រីឯ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ក៏មានរៀបចំជាកន្លែងវិបស្សនាសម្រាកលម្ហែបែបសាសនា ក្នុងទីលម្ហែបៃតងផងដែរ។

លោក បានបន្តទៀតថា នៅតាមសហគមន៍ផ្សេងៗទៀត ក្រសួងបរិស្ថាន តាមរយៈដៃគូរអភិវឌ្ឍន៍ ក៏ដូចជាគម្រោងអភិវឌ្ឍន៍បានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទាំងទឹកស្អាត បន្ទប់អនាម័យ ក៏ដូចជា រៀបចំទីតាំងបោះតង់ឬកន្លែងសម្រាកកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ដែលមាន សក្តានុពលសម្រាប់ការបង្កើតនូវគោលដៅលម្ហែបៃតងឬហៅថាទីលម្ហែបៃតង។

លោក ក៏បានជំរុញលើកទឹកចិត្តបន្តទៀតដល់អ្នកទេសចរដែលស្រឡាញ់ធម្មជាតិ អញ្ជើញមក តំបន់ការពារធម្មជាតិផ្សេងៗទៀត ដើម្បីស្វែងយល់អំពីមាតុភូមិកម្ពុជាដ៏ស្រស់ស្អាតដែរ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ខ្វៃ អាទិត្យា អំពាវនាវដូច្នេះ៖« សរុបមកវិញគឺសហគមន៍តំបន់ការពារធម្មជាតិ មិនត្រឹមតែមានតួនាទីនូវក្នុងការការពារ ធនធានធម្មជាតិ ការជំរុញដាំដុះបង្កើត គម្របបៃតងនោះទេ សហគមន៍បានចូលរួមចំណែកយ៉ាង សំខាន់នៅក្នុងការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើននូវសកម្មភាពនិងកម្មវិធីផ្សេងៗ ជាពិសេសគោលដៅលម្ហែបៃតងដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ កាលណាប្រជាពលរដ្ឋមានចំណូលខ្ពស់គឺគាត់មិនទៅប៉ះពាល់ព្រៃឈើទេ ហើយគាត់មានចំណូល ក្នុងគ្រួសារ គ្រួសារគាត់រីកចម្រើនកូនចៅបានរៀនសូត្រខ្ពង់ខ្ពស់ផងដែរ ហើយមួយទៀតស្របតាម ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល កំពុងជំរុញលើកទឹកចិត្ត ធ្វើម៉េចដើម្បីបង្កើនជីវភាពប្រជាសហគមន៍ឱ្យកាន់តែមានការរីកចម្រើន ដើម្បី ចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព»។

គួរបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលម្ហែបៃតង នៅតាមសហគមន៍តំបន់ ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកប មុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ ផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំ បង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់