ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលៗអ៊ីរ៉ង់យ៉ាងតិច ១៤នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារ១២ថ្ងៃ
នៅក្នុងការវាយប្រហារយោធាដ៏ខ្លាំងលើប្រទេសអ៊ីរ៉ង់មិនធ្លាប់មានពីមុនមក អ៊ីស្រាអែលបានសម្លាប់អ្នកវិទ្យាសាស្ត្រកំពូលៗរបស់អ៊ីរ៉ង់យ៉ាងតិច ១៤នាក់ ក្នុងគោលបំណងធ្វើឱ្យកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ធ្លាក់ចុះដោយការលុបបំបាត់អ្នករូបវិទ្យា វិស្វករ និងគីមីវិទូសំខាន់ៗរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែមិថុនា។

អ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនបានសម្លាប់អ្នកវិទ្យាសាស្ត្រកំពូលៗរបស់អ៊ីរ៉ង់ចំនួន១៤នាក់ រួមទាំងអ្នកជំនាញរូបវិទ្យា គីមីវិទូ វិស្វករ និងអ្នកជំនាញគ្រឿងផ្ទុះ ដែលត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការបង្កើតអាវុធនុយក្លេអ៊ែរ។ ពួកគេ ៩នាក់ បានស្លាប់នៅក្នុងការវាយប្រហារដំបូងរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ១៣ខែមិថុនា។
អ៊ីស្រាអែលបាននិយាយថា អ្នកជំនាញទាំងនេះមានបទពិសោធន៍ជាច្រើនឆ្នាំហើយគឺជាគន្លឹះនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកវិទ្យាសាស្ត្រម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រជាច្រើន គឺ លោក Mohammad Reza Sedighi Saber ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើកក្រោយ បន្ទាប់ពីបានរួចជីវិតពីការវាយប្រហារមុនដែលបានសម្លាប់កូនប្រុសជំទង់របស់គាត់។
រដ្ឋាភិបាលអ៊ីស្រាអែល បានអះអាងថា ប្រតិបត្តិការវាយប្រហារនេះនឹងរួមចំណែកពន្យារពេលយ៉ាងយូរដល់ការកសាងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ បើទោះជាអ្នកវិភាគព្រមានថា វានឹងមិនលុបបំបាត់ចំណេះដឹងវិទ្យាសាស្ត្ររាប់ទសវត្សរ៍របស់អ៊ីរ៉ង់ក៏ដោយ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Joshua Zarka បាននិយាយថា ការបាត់បង់អ្នកជំនាញទាំងនេះបានធ្វើឱ្យកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ត្រឡប់ទៅរកភាពអន់ថយរាប់សិបច្រើនឆ្នាំ។
អ្នកជំនាញ បានអះអាងថា ខណៈពេលដែលការសម្លាប់រង្គាលលើអ្នកជំនាញធ្វើឲ្យដំណើរការយឺត អ៊ីរ៉ង់នៅតែមានបុគ្គលិកជំនាញ និងប្លង់មេ ដើម្បីកសាងឡើងវិញ។ យ៉ាងណាមេដឹកនាំអឺរ៉ុប បានទទូចថា សកម្មភាពយោធាតែឯងមិនអាចបញ្ចប់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ ហើយបន្តជំរុញឱ្យមានដំណោះស្រាយការទូត។

ការសម្លាប់នេះនាំឲ្យមានចម្ងល់ទាក់ទងទៅនឹងផ្លូវច្បាប់ និងសីលធម៌យ៉ាងធ្ងន់ធ្ងរ ខណៈអ្នកជំនាញខ្លះនិយាយថា មិនអីទេ ព្រោះអ្នកវិទ្យាសាស្ត្របានជួយបង្កើតអាវុធ។ ប៉ុន្តែអ្នកផ្សេងទៀតព្រមានថាវាមានគ្រោះថ្នាក់ព្រោះអាចនាំឱ្យប្រទេសជាច្រើនទៀតយកគំរូតាម ខណៈអ៊ីរ៉ង់ចោទប្រកាន់អ៊ីស្រាអែលថាបានបំពានច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថាទាំងនេះគឺជាផ្នែកនៃផែនការវាយប្រហារដ៏ធំរបស់អ៊ីស្រាអែល ដើម្បីធ្វើឱ្យខូចខាតដោយសម្ងាត់ និងបញ្ឈប់ការរីកចម្រើនរបស់អ៊ីរ៉ង់ ដូច្នេះអ៊ីរ៉ង់មិនអាចបង្កើតអាវុធនុយក្លេអ៊ែរបានទេ។ ប៉ុន្តែនេះក៏ធ្វើឲ្យជម្លោះរវាងប្រទេសទាំងពីរកាន់តែគ្រោះថ្នាក់ និងតានតឹង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


