ព័ត៌មានជាតិ
បណ្ឌិត ចន ណារិទ្ធ ចុះសិក្សាស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន
លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅរសៀលថ្ងៃទី២៥ និងព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង និងតម្រូវការផ្តល់ការគាំពារនានាតាមរយៈប្រព័ន្ធគាំពារសង្គម ជូនដល់ពពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកកាន់កម្ពុជាវិញ តាមច្រកព្រំដែនកម្ពុជា-ថៃ។

ការចុះសិក្សានេះកើតឡើងបន្ទាប់ពីចលនានៃការវិលត្រឡប់ពីប្រទេសថៃរបស់ពលករ និងពលរដ្ឋខ្មែរកាន់តែមានការកើនឡើងបន្ថែមទៀត ក្រោយស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃឡើងកម្ដៅជាបន្តបន្ទាប់ ក្រោយថៃបើកការវាយប្រហារមកលើកងទ័ពកម្ពុជាបណ្ដាលឲ្យយុទ្ធជនកម្ពុជាម្នាក់បាត់បង់ជីវិតទាំងព្រឹកព្រលឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងពេលនោះ លោក ចន ណារិទ្ធ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ប្រកបដោយបុរេសកម្មខ្ពស់ ជាមួយស្មារតី ”មិនបោះបង់ពលរដ្ឋណាម្នាក់” ក្នុងការរៀបចំត្រៀមរួចជាស្រេច គ្រប់ជ្រុងជ្រោយ ក្នុងការផ្តល់ការគាំពារនានាតាមរយៈប្រព័ន្ធគាំពារសង្គម ជូនពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសក្នុងស្ថានភាពដែលបងប្អូនពលរដ្ឋខ្មែរវិលត្រលប់ពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែននានា ។

សូមជម្រាបជូនថា ដើម្បីពិនិត្យ និងវាយតម្លៃពីស្ថានភាពនៃតម្រូវការក្នុងការផ្តល់ការគាំពារជូនដល់ពលរដ្ឋ អាជីវករ ដែលកំពុងវិលត្រឡប់មកកាន់កម្ពុជាវិញ, បណ្ឌិត ចន ណារិទ្ធ បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យកន្លែងរៀបចំកន្លែងទទួលពលរដ្ឋខ្មែរ របស់ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


