ព័ត៌មានជាតិ
ផ្លូវខេត្តលេខ ៣១២ តភ្ជាប់ទៅច្រកព្រំដែនបន្ទាយចក្រី វឌ្ឍនភាពបញ្ចប់ការសាងសង់ ១០០%
បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវខេត្តលេខ ៣១២ បំបែកពីផ្លូវជាតិលេខ ១ ទៅច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី វឌ្ឍនភាពមកដល់ពេលនេះបញ្ចប់ការសាងសង់ ១០០%។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវខេត្តលេខ ៣១២ ជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ភ្ជាប់ទៅច្រកព្រំដែនបន្ទាយចក្រីជាប់ជាមួយប្រទេសវៀតណាម ដែលបច្ចុប្បន្នដំណើរការសាងសង់សម្រេច ១០០%។


លោកថា ផ្លូវខេត្តលេខ ៣១២ សាងសង់ឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែងដែលរួមមាន ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម)។

លោក ផន រឹម បានបន្តថា ផ្លូវខេត្តលេខ ៣១២ មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ ១ ផ្លូវខេត្តលេខ ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន (កម្ពុជា-វៀតណាម) ដែលការសាងសង់ត្រូវពង្រីកទទឹងតួផ្លូវដែលមានប្រវែងពី ៤ ទៅ ៥ ម៉ែត្រ ទៅទទឹងតួផ្លូវប្រវែង ១២ ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC មានកម្រាស់ ៦ សង់ទីម៉ែត្រ និង ៨ សង់ទីម៉ែត្រ និងក្រាលបេតុងវសរសៃដែកកម្រាស់ ២៥ សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លង សម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។
បើតាមលោក ផ្លូវខេត្តលេខ ៣១២ ដែលមានប្រវែង ២៨,៣៧២ គីឡូម៉ែត្រ សាងសង់ចំណាយថវិកាប្រមាណជាង ២៤ លានដុល្លារ ក្រោមកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ ដោយទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG-KR JOINT VENTURE៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


