ព័ត៌មានជាតិ
អាជ្ញាធរខេត្តកែប ល្បាតលើផ្ទៃសមុទ្រ ដើម្បីទប់ស្កាត់ការនាំចូលបន្លែផ្លែឈើ និងប្រេងពីប្រទេសថៃ
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរខេត្តកែប បានចុះល្បាតលើផ្ទៃសមុទ្រ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសនេសាទខុសច្បាប់ក្នុងដែនសមុទ្រកម្ពុជា ជាពិសេសការហាមនាំចូលនូវទំនិញមកពីប្រទេសថៃ ចូលក្នុងភូមិសាស្រ្តខេត្តកែប។

ការចុះល្បាតនេះ ត្រូវបានដឹកនាំដោយលោក សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ដោយបានដឹកនាំធ្វើយុទ្ធនាការលើផ្ទៃសមុទ្រ មានទាំងកងកម្លាំង ក្នុងការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ ពិសេសការហាមដាច់ខាតការនាំចូលទំនិញ ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ ផ្លែឈើ មកពីប្រទេសថៃ ឆ្លងកាត់ដែនសមុទ្រក្នុងខេត្តកែប។

យុទ្ធនាការនេះ ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដោយប្រើប្រាស់អូប័រចំនួន៥គ្រឿង។
បើតាមលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កន្លងទៅទំនិញថៃបានដឹកជញ្ជួនឆ្លងកាត់ខេត្តកែបឆ្ពោះទៅប្រទេសទី៣។ ប៉ុន្តែតបតាមទង្វើដែលថៃ ធ្វើមកលើកម្ពុជានាពេលថ្មីៗនេះ និងអនុវត្តបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត, គណៈបញ្ជាការឯកភាពខេត្តកែប កំពុងដាក់ចេញនូវគ្រប់មធ្យោបាយឈានទៅទប់ស្កាត់ឱ្យខានតែបាន ក្នុងការចរាចរណ៍ទំនិញពីប្រទេសថៃ ឆ្លងកាត់ទឹកដីខេត្តកែប។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា ក្រៅពីអនុវត្តតាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ជុំវិញបិទការនាំចូលទំនិញមកពីថៃ យុទ្ធនាការនេះក៏ដើម្បីបញ្ញាក់ស្មារតីដល់អ្នកនេសាទឱ្យបញ្ឈប់រាល់ការលួចលាក់ប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងដែនទឹកខេត្តកែប និងជាការពង្រឹងការអនុវត្តភារកិច្ចរបស់សមត្ថកិច្ចជំនាញ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មេីសនេសាទគ្រប់ប្រភេទ ស្របតាមច្បាប់ស្តីពីជលផល ដែលគ្រប់គ្រងលំហសមុទ្រ៕ ដោយ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


