ព័ត៌មានជាតិ
ចាប់ពីយប់ស្អែក អ្នកធ្វើដំណើរលើសម៉ោងកំណត់ សមត្ថកិច្ចនឹងដកយានជំនិះទុក
នៅក្នុងសារជាសំឡេងផ្ញើទៅកាន់អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ក៏ដូចជាស្នងការនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែមេសា នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអះអាងថា នៅក្នុងកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញ កាលពីព្រឹកមិញបានសម្រេចថា ក្នុងករណីដែលបុគ្គលណាមួយ មិនអនុវត្តសេចក្តីសម្រេច ឬបម្រាមគោចរពេលយប់នោះ ត្រូវឃាត់យកទៅធ្វើចត្តាឡីស័ក នៅតាមខណ្ឌនីមួយៗ។

តែការសម្រេចនេះ លោក ឃួង ស្រេង បានសម្រេចកែវិញ គឺ”យើងកុំឃាត់គាត់ តែរក្សាទុកយាន្តជំនិះរបស់គាត់ បើគាត់ជិះម៉ូតូ ត្រូវយកម៉ូតូទុក បើជិះឡានត្រូវយកឡានទុក ហើយឱ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះ គ្រប់១៤ថ្ងៃ ទើបឲ្យគាត់មកទទួលយកសម្ភារៈ ឬយានជំនិះរបស់គាត់វិញ ហើយក្នុងករណីដែលគាត់ទៅធ្វើចត្តាឡីស័កនៅផ្ទះ អាជ្ញាធរមូលដ្ឋានបានពិនិត្យឃើញថា គាត់មិនបានអនុវត្តតាមសេចក្តីណែនាំរបស់សមត្ថកិច្ចនោះទេ យើងនឹងធ្វើការផាកពិន័យ”។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


