ព័ត៌មានអន្ដរជាតិ
ចាយពេលជាង៣ឆ្នាំ ទីបំផុត រុស្ស៊ី គ្រប់គ្រងបានតំបន់ Luhansk ទាំងស្រុងហើយ
ក្រោយការប្រយុទ្ធអស់រយៈពេលជាង៣ឆ្នាំ ទីបំផុតរុស្ស៊ីបានប្រកាសពីការគ្រប់គ្រងតំបន់ Luhansk បានទាំងស្រុងហើយ។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី១ខែកក្កដាឆ្នាំ២០២៥, អភិបាលតំបន់លោក Leonid Pasechnik បានប្រកាសពីការរំដោះបាន Luhansk ១០០% នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ១រុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញសេចក្តីប្រកាសនេះ ភាគីអ៊ុយក្រែនមិនទាន់បញ្ចេញប្រតិកម្មអ្វីទេ។
នៅពេលរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២, គោលដៅដ៏ធំមួយគឺការគ្រប់គ្រងតំបន់ Donbas ទាំងស្រុង រួមទាំង Luhansk នេះផងដែរ។

កងកម្លាំងរបស់លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីននិងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បានវាយលុកយ៉ាងលឿនពីទិសដៅផ្សេងៗគ្នា ដោយដណ្តើមបានទីក្រុងតូចៗជាច្រើននៅភាគខាងជើង និងកណ្តាលនៃតំបន់ Luhansk។
នៅខែកញ្ញាឆ្នាំ២០២២ វិមានក្រឹមឡាំងបានប្រកាសជាផ្លូវការនូវការកាត់បញ្ចូលតំបន់ Luhansk (រួមជាមួយ Donetsk, Kherson និង Zaporizhzhia) ទៅក្នុងសហព័ន្ធរុស្ស៊ី បើទោះបីជាមិនទាន់គ្រប់គ្រងទឹកដីទាំងមូលនៅពេលនោះក៏ដោយ។
យ៉ាងណា សកម្មភាពទាំងនេះត្រូវបានសហគមន៍អន្តរជាតិភាគច្រើន ថ្កោលទោសថាជាទង្វើខុសច្បាប់ និងមិនដែលទទួលស្គាល់ឡើយ។

មកដល់ចុងឆ្នាំដដែលនោះ អ៊ុយក្រែនក៏បើកការវាយលុកតបតយ៉ាងជោគជ័យក្នុងតំបន់ Kharkiv ដែលនៅជិតខាង ដោយដណ្តើមយកមកវិញនូវទឹកដីសំខាន់ៗមួយចំនួន រួមទាំងផ្នែកខ្លះនៃភាគខាងលិច តំបន់ Luhansk ដូចជាតំបន់ជុំវិញទីក្រុង Lyman ផងដែរ ប៉ុន្តែកងកម្លាំងលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី មិនអាចបណ្តេញកងទ័ពរុស្ស៊ីចេញពីតំបន់ Luhansk បានទាំងស្រុងទេ។
លុះមកដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥ ទើបលោក Pasechnik ប្រកាសពីការរំដោះបានតំបន់ Luhansk ១០០%តែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ ប្រកាសផ្ដល់ជាង២ពាន់លានដុល្លារឲ្យអ៊ុយក្រែន ពង្រឹងខែលអាកាស
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


