ព័ត៌មានអន្ដរជាតិ
Nikkei Asia៖ មន្រ្តីអាមេរិកកំពុងរៀបគម្រោងឱ្យ ត្រាំ ធ្វើទស្សនកិច្ចទៅចិន ឆ្នាំនេះ
កាសែតជប៉ុន Nikkei Asia បានរាយការណ៍កាលពីចុងសប្ដាហ៍មុនថា មន្រ្តីសហរដ្ឋអាមេរិកកំពុងរៀបចំគម្រោងសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅចិននៅចុងឆ្នាំនេះ ដោយអមដំណើរដោយនាយកប្រតិបត្តិរាប់សិបនាក់។

ដំណើរទស្សនកិច្ចនោះ រំពឹងថានឹងដូចទស្សនកិច្ចរបស់លោក ត្រាំ ទៅអារ៉ាប៊ីសាអូឌីតកាលពីខែឧសភា ដែលកាលនោះ លោកត្រូវបានអមដោយនាយកប្រតិបត្តិក្រុមហ៊ុនយក្សនៅអាមេរិកជាង ៣០ ដូចជា លោក អេឡុន ម៉ាសក៍ (Tesla) លោក Sam Altman (OpenAI) និងលោក Andy Jassy (Amazon) ជាដើម ហើយសម្រេចបានកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ប្រមាណ ២ ទ្រីលានដុល្លារ។
គួររំឭកថា លោក ត្រាំ ធ្លាប់ប្រកាសតាមបណ្ដាញសង្គមថាលោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីនិយាយគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមទូរស័ព្ទកាលពីថ្ងៃទី ៥ ខែមិថុនា។ ក្នុងការហៅទូរស័ព្ទកាលនោះ លោក ត្រាំ បាននិយាយថា៖ «គាត់ (លោក ស៊ី) បានអញ្ជើញខ្ញុំទៅប្រទេសចិន ហើយខ្ញុំបានអញ្ជើញគាត់មកទីនេះ»។
ប្រសិនបើកើតឡើង ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក ត្រាំ ទៅចិននឹងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិកចំពោះចិន ពីការប្រើប្រាស់ការគំរាមកំហែង ទៅជាការចរចាសម្រាប់គោលដៅរយៈពេលវែង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


