Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយស្បថ​ចូល​កាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង

បានផុស

នៅ

ក្រោយ​ពេល​ស្បថ​ចូល​កាន់​តំណែងជា​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌កាលពីថ្ងៃទី៥ កក្កដា ផែថងថាន ស៊ីណាវ៉ាត្រ បានបង្ហាញជំហរផ្ទាល់ខ្លួនក្នុងការដឹកនាំថា នឹង​ជំរុញ​អំណាច​ទន់ (Soft Power) ​របស់​ថៃ ​ឲ្យ​ដើរ​តាម​គន្លង​របស់​កូរ៉េ​ខាង​ត្បូង​ ដូច​ដែល​ លោកស្រីបាន​សន្យា​កន្លង​មក។

រូបថតរបស់ AP Sakchai Lalit
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីដែលត្រូវព្យួរតំណែងរូបនេះបានបញ្ចាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីពេលនេះមានសភាពអាក្រក់បន្តិច ដែលលោកស្រីឈប់​បំពេញ​តួនាទី​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​គ្រប់គ្រង​ប្រទេសថៃ។ ប៉ុន្តែ​ខ្លួន​ចង់​តស៊ូ​ដើម្បី​តំណែង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ឲ្យបានពេញទំហឹង។

តាមរយៈបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានក្នុងថ្ងៃស្បថ​ចូល​កាន់​តំណែងជា​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ កូនពៅលោក ថាក់ស៊ីនបាននិយាយថា «​ខ្ញុំ​បាន​មក​ធ្វើ​ការ​ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ នេះ​ជា​លើក​ដំបូង​របស់​ខ្ញុំ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី ដូច្នេះ​ខ្ញុំ​ត្រូវ​ណែនាំ​ខ្លួន​ឯង។ ខ្ញុំចង់ធ្វើរឿងមួយនោះគឺ ក្រសួងវប្បធម៌គួរតែរីកចម្រើន និងក្លាយជាអស្ចារ្យដូចប្រទេសកូរ៉េខាងត្បូង ដែលមានក្រសួងវប្បធម៌ជាក្រសួងសំខាន់ក្នុងការបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋតាមគោលនយោបាយអំណាចទន់ ដែលធ្លាប់និយាយជាមួយប្រជាជន។ ក្រសួងវប្បធម៌ នឹងជាគន្លឹះក្នុងការជំរុញអាជីពថ្មី ឬឱកាសថ្មីសម្រាប់បងប្អូនជនជាតិថៃរបស់យើង»។

យ៉ាង​ណា​ក៏ដោយ ផែថងថាន ស៊ីណាវ៉ាត្រ បាន​និយាយ​ថា លោកស្រី​រីករាយ និង​មាន​កិត្តិយស​ដែល​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌លើកនេះ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Phumtham Vejjayachai ក៏បានលើកឡើងអំពីគោលនយោបាយ ដោយសង្កត់ធ្ងន់យ៉ាងច្បាស់ថា លោកបាន​កំណត់​ពេល​បង្ក្រាប​គ្រឿងញៀន​ក្នុង​រយៈពេល​៣ខែ៕

លោក Phumtham Vejjayachai រូបថតដោយ AP Photo/ Sakchai Lalit

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផែថងថាន ផ្អាកការប្រគល់វត្ថុបុរាណមកឲ្យកម្ពុជា ព្រោះបញ្ហាព្រំដែន និងក្រសួងវប្បធម៌ថៃ ខ្វះថវិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម