Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ មន្ត្រីវគ្គអប់រំនយោបាយរបស់បក្សកម្រិត ១ ជំនាន់ទី ៨៦ ត្រូវចែករំលែកចំណេះដឹង និងបទពិសោធ ជូនដល់មន្ត្រីក្នុងអង្គភាពនីមួយៗ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស បាន​ថ្លែងថា មន្ត្រី​វគ្គ​អប់រំ​នយោបាយ​របស់​បក្ស​កម្រិត ​១ ជំនាន់ទី ​៨៦ ​ត្រូវ​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធ ជូន​ដល់​មន្ត្រី​នៅតាម​អង្គភាព​នីមួយៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ថ្លែង​បែបនេះ ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស​កម្រិត ​១ ជំនាន់ទី​ ៨៦ និង​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​ចំនួន ១៤៩ រូប នៅ​វិមាន ​៧ ​មករា កាលពី​រសៀល​ថ្ងៃ​សៅរ៍ ១០ ​កើត ខែអាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹងថ្ងៃទី ៥ ខែ​កក្កដា ឆ្នាំ ២០២៥។

លោក វេង ហៀង តំណាង​សិក្ខាកាម​ បានធ្វើ​ចំណាប់អារម្មណ៍​ដោយបាន​បង្ហាញ​នូវ​សេចក្តី​គោរព​ដឹងគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​ ពិសេស​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​មាន​វគ្គ​អប់រំ​នយោបាយ​ជា​បន្តបន្ទាប់ ​ដើម្បី​បង្កើន​ចំណេះដឹង​ដល់​សិក្ខាកាម​ជា​មន្ត្រី​បក្ស​មកពី​ក្រសួង ស្ថាប័ន និង​រាជធានី ខេត្ត នូវ​ចំណេះដឹង​ ពិសេស​បង្កើន​ស្មារតី​សាមគ្គីភាព ស្រឡាញ់​បក្ស ពង្រឹង​សមត្ថភាព​ត្រិះរិះ​ពិចារណា​ក្នុង​ការ​ដឹកនាំ​ចាត់ចែង​អនុវត្ត​នូវ​គោល​នយោបាយ​មាគ៌ា​បក្ស សំដៅ​រក្សា​ភាពខ្លាំង​រឹងមាំ​របស់​គណបក្ស​ ដើម្បី​បន្ត​រក្សាបាន​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ។

លោក​ តាក ស៊ុន​អ៊ី សមាជិក​គណៈកម្មាធិការ និង​ជា​ប្រធាន​គណៈ​ឃោសនាអប់រំ បានធ្វើ​របាយការណ៍​ពី​ដំណើរការ នៃ​វគ្គ​សិក្សា​លើកកម្ពស់​សមត្ថភាព​មន្ត្រី​បន្តវេន និង​បាន​កោតសរសើរ​ដល់​សិក្ខាកាម​ទាំង ១៤៩ ​រូប នៃ​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស​កម្រិត​ ១ ជំនាន់ទី ៨៦ ទាំងអស់ ជា​ធនធាន​របស់​បក្ស​ដែល​បាន​ប្រតិបត្តិ​បាន​យ៉ាង​ល្អ ទាំង​វិន័យ ទំនាក់ទំនង ការ​គោរព​ពេលវេលា និង​ការ​ស្តាប់​បទ​ឧទ្ទេសនាម​ចែករំលែក​ចំណេះដឹង បទពិសោធ​ល្អៗ ពី​ថ្នាក់ដឹកនាំ​គណបក្ស​ទទួល​បាន​នូវ​ពុទ្ធិ​ថ្មីៗ មេរៀន របាយការណ៍ យល់​ពី​គោលបំណង​គោលនយោបាយ​របស់​បក្ស បទពិសោធ​ដឹកនាំ ​ពិសេស​សមត្ថភាព​ត្រិះរិះ​ពិចារណា ប្រកបដោយ​វិទ្យាសាស្ត្រ​វិចារវិទ្យា ការទទួលខុសត្រូវ​សម្រាប់​មន្ត្រី​បន្តវេន​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា ឆ្លងកាត់តាមរយៈការបណ្តុះបណ្តាល​រយៈពេល ១ សប្តាហ៍​នេះ គឺ​ពិតជា​ធ្វើ​ឲ្យ​សមាជិក-សមាជិកា​គ្រប់រូប ទទួលបាន​នូវ​ធាតុ​ចូល​ដ៏​សំខាន់ ការធ្វើ​ឲ្យ​កាន់តែ​យល់ច្បាស់ អំពី​គណបក្ស អំពី​សភាពការណ៍​ជាតិ និង​អន្តរជាតិ អំពី​ភារកិច្ច​ព្រមទាំង​មូលដ្ឋាន​ នៃ​ការត្រិះរិះ​ពិចារណាលើ​បញ្ហា​នានា​ប្រកបដោយវិទ្យាសាស្ត្រ ដែលជា​កត្តា​ដ៏​សំខាន់​សម្រាប់​ការធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុងការ​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ និង​សត្យានុម័ត និង​ចាត់តាំង​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ នៃ​សភាពការណ៍ និង​ភារកិច្ច​របស់​គណបក្ស​តាម ដំណាក់កាល​នីមួយៗ ជាពិសេសក្នុងដំណាក់កាល​បច្ចុប្បន្ននេះ ការអប់រំ​នយោបាយ គឺ​សំដៅ​ចូលរួម​យ៉ាងសកម្មក្នុង​ការកសាងកម្លាំង​បន្តវេន​របស់គណបក្សដែល​បាន​និង​កំពុង​ប្រព្រឹត្តទៅ​នា​ពេល​បច្ចុប្បន្ន​នេះ។

សម្តេច ក៏បាន​សំណូមពរ​ឲ្យ សមាជិក-សមាជិកា នៃ​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស​កម្រិត ​១ ជំនាន់​ទី​ ៨៦ ធ្វើការ​ចែករំលែក​នូវ​បទពិសោធ​ដែល​ទទួល​ក្នុង​រយៈពេល​សិក្សា រួច​ធ្វើការ​ផ្សព្វផ្សាយ និង​បន្ត​អនុវត្ត​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បំពេញការងារ​តែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៣៦ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៤០ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម