Connect with us

ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា បើកដំណើរការគម្រោង ស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី នៅថ្ងៃទី៩

បានផុស

នៅ

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើពិធីបើកដំណើរការគម្រោង ស្តីពី ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ នឹងធ្វើឡើងចាប់ពីម៉ោង ៨៖៣០នាទីព្រឹក ក្រោមអធិបតីភាព លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគម្រោងការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី។ ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន​ចំនួន ៥រូបទៀត។

ប្រធានបទទី១ នៃកម្មវិធី និយាយពី ទិដ្ឋភាពទូទៅនៃសិលាចារឹកភាសាសំស្ត្រឹត និងនីតិវិធី ការងារ ដោយលោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ និងជាសមាជិកគម្រោង។ ប្រធានបទទី២ អត្ថបទ និងអត្ថរសរបស់កំណាព្យសំស្ក្រឹតនៅលើសិលាចារឹក ដោយលោក កំ វណ្ណារា សមាជិកគម្រោង។ ប្រធានបទទី៣ ឥទ្ធិពលភាសាសំស្ក្រឹតលើសង្គមខ្មែរ ដោយបណ្ឌិត លន់ ឡាយ សមាជិកគម្រោង។ ប្រធានបទទី៤ ភាពសម្បូរបែបនៃពាក្យពេចន៍អប់រំក្នុងភាសាសំស្ក្រឹត ដោយលោក ជួនចេវ សមាជិកគម្រោង និងប្រធានបទទី៥ សារៈសំខាន់នៃការធ្វើសំណៅផ្តិតសិលាចារឹក ដោយលោក រិន ពេជ្ជរជ្ឋ សមាជិកគម្រោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ វិនាទី មុន

រាជបណ្ឌិត្យសភាកម្ពុជា បើកដំណើរការគម្រោង ស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី នៅថ្ងៃទី៩

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​អ៊ីរ៉ង់​ដាក់​សម្ពាធ​ជនជាតិ​អាហ្វហ្គានីស្ថាន​​​រាប់​លាន​នាក់​​​ចាកចេញ​​ ចំពេល​ផុត​កំណត់​នៃ​ការ​និរទេស

ព័ត៌មានជាតិ១០ នាទីutes មុន

លោក កើត ឆែ ៖ ការអនុវត្ត ថវិកាកម្មវិធី ត្រូវផ្សារភ្ជាប់លទ្ធផលសម្រេចបាន «ចាយឱ្យចំគោលដៅ ចាយឱ្យទទួលបានលទ្ធផល»

សេដ្ឋកិច្ច១២ នាទីutes មុន

ហាងឆេងមាសធ្លាក់ចុះ នៅដើមសប្ដាហ៍នេះ

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ធ្វើទស្សនកិច្ចនៅសិង្ហបុរី ដោយត្រៀមចុះ MOU ពាក់ព័ន្ធការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម