Connect with us

ព័ត៌មានអន្ដរជាតិ

ប្តូរជំហរ! ត្រាំ បញ្ជាក់ថា នឹងជួយអាវុធអ៊ុយក្រែន វិញ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្តូរជំហរវិញហើយ ដោយបញ្ជាក់ថា លោកនឹងបញ្ជូនអាវុធឲ្យប្រទេសអ៊ុយក្រែន ដើម្បីការពារខ្លួន។ នេះបើតាមការចេញផ្សាយរបស់ AP

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទទី៧ខែកក្កដាឆ្នាំ២០២៥ ដោយនិយាយថា «យើងត្រូវបញ្ជូនអាវុធបន្ថែមទៀត ភាគច្រើនជាអាវុធការពារខ្លួន។ ពួកគេ (អ៊ុយក្រែន) កំពុងរងការវាយប្រហារខ្លាំងណាស់»។

ការអត្ថាធិប្បាយរបស់លោកត្រាំ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បញ្ជាឲ្យផ្អាកការដឹកសព្វាវុធសំខាន់ៗ ទៅឲ្យទីក្រុងកៀវ។

កាលពីសប្តាហ៍មុន មន្ទីរបញ្ចកោណប្រកាសថា ខ្លួននឹងផ្អាកជួយខែលការពារដែនអាកាស កាំភ្លើងធំ និងអាវុធផ្សេងទៀតដល់អ៊ុយក្រែនសិន ព្រោះក្តីបារម្ភថា ស្តុកអាវុធរបស់ខ្លួនឯងធ្លាក់ចុះច្រើនពេក។

ជំនួយអាមេរិកទៅអ៊ុយក្រែន (រូបថត៖ Reuters)

សូមជម្រាបថា កាលពីខែមីនា លោក ត្រាំ បានផ្អាកជាបណ្តោះអាសន្ននូវជំនួយ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។

យ៉ាង​ណា​មិញ ការ​ផ្អាក​នោះ​ត្រូវបាន​ដក​ចេញ​វិញ ហើយ​មកដល់​ចុងខែមេសា សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលផ្តល់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​នូវលទ្ធភាពទទួលបានធនធានរ៉ែ​កម្រ​របស់​ក្រុង​កៀវ​ជាថ្នូរនឹងជំនួយយោធា។

ក្រោយមកទៀត នៅថ្ងៃទី២ខែកក្កដា សហរដ្ឋអាមេរិកក៏​ប្រកាសបញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនសាជាថ្មី ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីកម្រិតស្តុកទុក​សព្វាវុធ​ក្នុងស្រុក និងការវាយតម្លៃឡើងវិញនៃអាទិភាពយោធា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ បញ្ជាក់ថា អាមេរិកនៅតែជួយអ៊ុយក្រែនដដែល ប៉ុន្តែជួយតែអាវុធសំខាន់ៗមួយចំនួនប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម