Connect with us

ព័ត៌មានជាតិ

លួចសង់ផ្ទះលើដីច្រាំងទន្លេ ត្រូវអាជ្ញាធរខណ្ឌច្បារអំពៅចុះហាមឃាត់

បានផុស

នៅ

​ពិតជា​មិន​គោរព​ច្បាប់​របស់​រដ្ឋ​មែន ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​នាំគ្នា​ទៅ​សាងសង់​លំនៅដ្ឋាន​លើដី​ច្រាំងទន្លេ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ ត្រូវបាន​អាជ្ញាធរ​ចុះទៅ​រុះរើ​ព្រោះ​ចេញវិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពពី​លោក យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​២ ​ខែមេសា​នេះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ​ដឹកនាំ​ដោយ​លោក​អភិបាលរងខណ្ឌ​​ពីររូប ​គឺ​លោក ណុប ផា និង​លោក​ ហ៊​ត គឹម​នី បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះទៅ​ទីតាំង​ដី​ច្រាំងទន្លេ​ ស្ថិតនៅ​ភូមិ​ដើម​ចាន់​១​ សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ខណៈ​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​នាំគ្នា​មក​សាងសង់​លំនៅដ្ឋាន​ដោយ​ខុសច្បាប់​លើដី​របស់​រដ្ឋ​ ដែល​ស្ថិតនៅក្នុង​គំរោង​ធ្វើ​ច្រាំង​ទន្លេ​នាពេល​ឆាប់ៗ​ខាងមុខ​។​

​លោក​ យ៉ិ​ន វុ​ធ បាន​បន្តថា ​មិនដឹង​ជា​ពួកគាត់​យល់​យ៉ាងដូចម្តេច​ ទើប​នាំគ្នា​មក​សង់​លំនៅដ្ឋាន​លើ​ដី​របស់​រដ្ឋ​បែបនេះ​។​ ក្នុងនោះ​លោក​អភិបាលរងខណ្ឌ​ទាំង​ពីររូប​បានសម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ​រុះរើ រោង​ឈើ របស់ខ្លួន​ចេញពី​លើដី​រដ្ឋ​ ដោយ​មិន​ពន្យា​ពេល​ឡើយ​ ​ហើយ​បើ​រឹងទទឹង​គឺ​អាជ្ញាធរ​នឹង​ចុះ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​សម្ភារៈ​នេះឡើយ​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

សន្តិសុខ​ម្នាក់​មក​ធ្វើការ​នៅ​ភ្នំពេញ​៣​ខែ​ ស្រាប់តែ​លួច​មាន​ប្រពន្ធ​ចុង​

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្ត ស្នើគយចល័តសហការជាមួយរដ្ឋបាលខេត្ត ពេលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ សហការជាមួយមន្ត្រីពាក់ព័ន្ធ​ ធ្វើ​ការ​ដុត​កម្ទេច​បំណែក​សាច់​មាន់​បង្កក​ចំនួន២៤១២គីឡូក្រាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើពលរដ្ឋ៨២គ្រួសារ  ដែលសង់រោងខុសច្បាប់នៅលើដីរដ្ឋ

សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីយកម៉ូតូមិត្តភក្ដិ និងមានសម្ភារៈ គាស់ ឆ្កឹះសោ

សន្តិសុខសង្គម១៩ ម៉ោង មុន

ទទួលបានតម្រុយ​ពី​ខេត្ត​ព្រះសីហនុ ឆែកឃើញអាវុធជាច្រើននៅផ្ទះមួយកន្លែង ក្នុង​ខេត្តបាត់ដំបង

ព័ត៌មានជាតិ១៤ ម៉ោង មុន

កំពង់ផែតម្លៃ ១៥០០ លាន​ដុល្លារ ក្នុងខេត្តកំពត នឹងសម្ពោធដាក់​​ឱ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

សន្តិសុខសង្គម១៧ ម៉ោង មុន

ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

គ្រាន់តែគិតចង់ចាប់ខ្លួនលោក Netanyahu សោះ, អាមេរិក ស្រាប់តែអនុម័តសំណើច្បាប់ដាក់ទណ្ឌកម្ម ICC 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្ពុជា ស្ថិត​ក្នុង​កំពូល​តារាង​ប្រទេស​ទាំង​១០ ដែល​បរិភោគ​មីក្រូប្លាស្ទិក​ច្រើន​គេ​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម