ព័ត៌មានជាតិ
សម្តេចធិបតី ជំរុញពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើសអំពើពុករលួយក្នុងស្ថាប័នសាធារណៈ
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា សម្តចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភវិឌ្ឍន៍ជាតិ ដោយជំរុញក្រសួង-ស្ថាប័ន រួមគ្នាលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ជាពិសេសបង្ក្រាបបទល្មើសអំពើពុករលួយ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ គឺជាផែនទីបង្ហាញផ្លូវដល់គ្រប់តួអង្គអភិវឌ្ឍទាំងអស់ និងជា ឧបករណ៍សម្រាប់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះទាំង៥ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច បន្តបង្កើតការងារ បែងចែកផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ ធានានូវ ប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងរក្សាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំនិងកំណត់នូវសកម្មភាពអាទិភាព កម្មវិធី គម្រោងតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះ នានា សម្រាប់តម្រង់ទិសនិងបង្កភាពងាយស្រួលដល់គ្រប់តួអង្គពាក់ព័ន្ធ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដ៏មានសារៈសំខាន់នេះ ដោយមានបញ្ចូលនូវយន្តការជំរុញការអនុវត្ត ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ។

នៅក្នុងផែនការយុទ្ធសាស្រ្តអភវិឌ្ឍន៍ជាតិ ដែលត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គោលដៅជាយុទ្ធសាស្ត្រ គឺការលើកកម្ពស់និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្ត ចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។ សម្តេចធិបតី បញ្ជាក់ថា៖«ត្រូវបន្តពង្រឹងនិងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹងការអនុវត្ត ច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ»។
ជាមួយគ្នានេះ សម្តេចធិបតី ណែនាំឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយនិងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំនិងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យ អនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការលើកកម្ពស់ភាពស្អាតស្អំនៅតាមស្ថាប័នសាធារណៈ។

សម្តេចធិបតី ជំរុញក្រសួង ស្ថាប័ន ត្រូវរៀបចំផែនការយុទ្ធសាស្ត្រតាមវិស័យរបស់ខ្លួន ដើម្បីអនុវត្ត សកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយ សំដៅរួមចំណែកដល់ការសម្រេចបានទិសដៅគោលនយោបាយអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ ក្រសួង-ស្ថាប័ន ត្រូវរៀបចំ និងដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនិងក្រមប្រតិបត្តិ ក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារនិងទំនាស់ផលប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។
ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ខិតខំរួមគ្នាជាកម្លាំងរួមតែមួយ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឱ្យសម្រេចជោគជ័យតាមទិសដៅអភិវឌ្ឍន៍ជាតិឱ្យខាងតែបាន ដើម្បីសម្រេចទិសដៅដែលបានកំណត់ និងបំពេញបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងជំរុញសន្ទុះការអភិវឌ្ឍជាតិ ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


