Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកណ្ដាល ជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ពន្លឿនការស្ដារប្រព័ន្ធលូ ដើម្បីបញ្ចៀសការជន់លិចពេលមានភ្លៀងធ្លាក់

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាល បានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ត្រូវពន្លឿនការស្ដារប្រព័ន្ធលូនៅក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់លំហូរទឹក និងបញ្ចៀសការជន់លិចនៅពេលមានភ្លៀងធ្លាក់មកម្ដងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញបែបនេះ ធ្វើឡើងនៅពេលលោកអភិបាលខេត្ត ចុះពិនិត្យការស្ដារប្រព័ន្ធលូ សងខាងផ្លូវជាតិលេខ២ ចាប់ពីមាត់ស្ទឹងព្រែកត្នោត ដល់រង្វង់មូលព្រះនរាយណ៍មានប្រវែងជាង៩០០ម៉ែត្រ ស្ថិតក្នុងមួលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមការលើកឡើងពីមន្ត្រីមូលដ្ឋាន នៅពេលមានភ្លៀងធ្លាក់មកម្ដងៗ អាជ្ញាធរតែងតែចុះពិនិត្យតាមប្រព័ន្ធលូ ព្រោះខ្លាចមានកាកសំណល់ផ្សេងៗដែលហូរមកតាមទឹកចូលតាមមាត់លូធើ្វអោយលំហូរទឹកមានការយឺតយ៉ាវអាចនឹងមានការជន់លិចក្នុងមូលដ្ឋាន ប៉ះពាល់ដល់ការធើ្វដំណើររបស់ប្រជាពលរដ្ឋ និងជន់លិចហូរចូលផ្ទះប្រជាពលរដ្ឋ។

ការចុះស្ដារប្រព័ន្ធនេះ គឺដោយសារតែ​ប្រព័ន្ធ​លូ​ខាង​លើ​ស្ទះ​ចរន្ត​ទឹក​មិន​ហូរ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្តដាក់ក្រុមការងារចុះស្ដារជាបន្ទាន់ ដើម្បីសម្រួលដល់លំហូរកាត់បន្ថយកាត់ជន់លិចក្នុងមូលដ្ឋាន៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម