Connect with us

សេដ្ឋកិច្ច

សិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យក្នុងស្រុកមួយ កំពុងមានតម្រូវការ លើសពី៣០% ទៅ៤០% ខណៈបិទទំនិញនាំចូលពីថៃ

បានផុស

នៅ

ស្ថាបនិកក្រុមហ៊ុន អិមជី ផេស៊ីហ្វិក លោក តាំ សុជាតិ បានឱ្យដឹងថា បច្ចុប្បន្នសិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យរបស់លោក ហាក់មានតម្រូវការខ្ពស់ជាងមុន ចន្លោះពី៣០% ទៅ៤០% ខណៈមានបញ្ហាបិទទំនិញនាំចូលពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាំ សុជាតិ ថ្លែងប្រាប់ កម្ពុជាថ្មី ថា មួយរយៈចុងក្រោយនេះ សិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យរបស់លោកផ្ទាល់ឃើញថា មានសន្ទុះនៃការគាំទ្រកាន់តែច្រើនឡើងៗ ខណៈដែលប្រជាជនខ្មែរបានងាកមកគាំទ្រផលិតក្នុងស្រុកស្ទើរតែទាំងស្រុង ស្របពេលថៃបិទព្រំដែនដោយឯកតោភាគី។

លោក តាំ សុជាតិ បញ្ជាក់ថា៖ «សម្រាប់សិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យរ​បស់ខ្ញុំមានកំណើន​លើសពីពេលធម្មតា​ ចន្លោះពី៣០% ទៅ៤០% ស្របពេលដែលកម្ពុជាបានបិទទំនិញនាំចូលមកកម្ពុជា ក្នុងមួយរយៈពេលចុងក្រោយមកនេះ»។

យ៉ាងមិញ ទាក់ទងនឹងតម្លៃវិញ ម្ចាស់ក្រុមហ៊ុនរូបនេះ ក៏បញ្ជាក់ដែរថា ផលិតផលចានកាកអំពៅ និងក្រដាសអនាម័យរបស់ក្រុមហ៊ុន អិមជី ក៏មិនបានឆ្លៀតពេលលក់ដំឡើងថ្លៃនោះឡើយ។ អ្វីដែលកាន់តែពិសេសគឺក្រុមហ៊ុនរក្សានូវតម្លៃដដែល​ និងបង្កើនការផលិតក្នុងបរិមាណកាន់តែច្រើនជាងមុន ដោយផ្តោតលើគុណភាព និងអនាម័យជាចម្បង ផងដែរ។ លោក តាំ សុជាតិ អះអាងដែរថា «យើងត្រូវចែកគ្នារស់ ព្រោះឈាមជ័រខ្មែរតែមួយ»។

សិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យ របស់ក្រុមហ៊ុន លោក តាំ សុជាតិ បានបើកដំណើរការតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ជានិច្ចកាល សិប្បកម្មក្នុងស្រុកមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ចានកាកអំពៅ និងក្រដាសអនាម័យ ជំនួសឱ្យការនាំចូលបានមួយកម្រិត។

ជាងនេះទៅទៀត សិប្បកម្មរបស់កូនខ្មែរមួយនេះ ក៏បានចូលរួមសម្អាតបរិស្ថានសង្គម តាមរយៈការប្រមូលកាកអំពៅមកកែច្នៃ និងផលិតឡើងវិញ ផងដែរ។

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម