សេដ្ឋកិច្ច
ចានកាកអំពៅផលិតក្នុងស្រុក ហាក់មិនសូវមានតម្រូវការ ខណៈផលិតផលនាំចូលតម្លៃធូរថ្លៃជាង
លោក តាំង សុជាតិ ម្ចាស់សិប្បកម្មផលិតចានកាកអំពៅ បានឱ្យដឹងថា បច្ចុប្បន្នចានកាកអំពៅដែលផលិតដោយសិប្បកម្មរបស់លោក ហាក់ពុំសូវមានតម្រូវការ ខណៈផលិតផលនាំចូលពីប្រទេសជិតខាងមានតម្លៃធូរថ្លៃជាង។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក តាំង សុជាតិ ស្ថាបនិកក្រុមហ៊ុន អិមជី ផេស៊ីហ្វិក បានលើកឡើងថា បច្ចុប្បន្នផលិតផលចានកាកអំពៅរបស់សិប្បកម្មរបស់លោកពុំសូវមានតម្រូវការច្រើននោះទេ ខណៈប្រជាជនខ្មែរមួយចំនួនចូលចិត្តប្រើប្រាស់របស់នាំចូលពីក្រៅប្រទេស នេះក៏ព្រោះតែតម្លៃក៏រៀងធូរថ្លៃជាងរបស់ដែលផលិតបានក្នុងស្រុកនោះដែរ។

លោកបានឱ្យដឹងទៀតថា ក្រៅពីតម្លៃ ផលិតផលចានកាកអំពៅក្នុងស្រុក ហាក់ពិបាកប្រកួតប្រជែងជាមួយរបស់នាំចូលត្រង់ថាផលិតផលនាំចូលពីប្រទេសជិតខាង ភាគច្រើនសុទ្ធតែការផលិតដោយម៉ាស៊ីនស្វ័យប្រវត្តិ និងជាផលិតផលដែលផលិតឡើងដោយឧស្សាហកម្មធំៗរបស់គេ ជាងនេះទៀតទាំងបរិមាណ និងស្ដង់ដា ការផលិតក្នុងស្រុកនៅមានកម្រិតទាប នៅឡើយ។
លោក តាំង សុជាតិ បញ្ជាក់ថា៖ «សម្រាប់សិប្បកម្មរបស់លោកមួយរយៈពេលដែលប្រជាជនខ្មែរពហិការទំនិញថៃ គឺភាគច្រើនមានតម្រូវការខាងក្រដាសអនាម័យបន្ទប់ទឹកច្រើនជាង ផលិតផលចានកាកអំពៅ ប្រហែលចន្លោះពី ៣០ភាគរយ ទៅ៤០ភាគរយ ក្នុងចុងឆ្នាំ២០២៥នេះ»។



យ៉ាងណាមិញ ម្ចាស់សិប្បកម្មរូបនេះ នៅតែស្នើសុំចិត្តប្រជាជនខ្មែរ សូមបន្តការគាំទ្រផលិតផលដែលផលិតបានក្នុងស្រុកឱ្យបានច្រើន ដើម្បីឱ្យសិប្បកម្មក្នុងស្រុកអាចវិវត្តខ្លួនទៅជាឧស្សាហកម្ម និងរោងចក្រធំៗ ដូចទៅនឹងបណ្ដាប្រទេសនៅលើសកលលោកបាន ផងដែរ។
ជាចក្ខុវិស័យទៅថ្ងៃអនាគត លោក តាំង សុជាតិ ក៏មានបំណងចង់បង្កើតសហគ្រាសធំមួយ ក្នុងការផលិតក្រដាសហុង និងក្រដាសអនាម័យ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ពិសេសគឺកាត់បន្ថយការនាំចូល និងការចំណាយទៅលើវត្ថុធាតុដើម ដូចកាលពីមុនតទៀត ផងដែរ។
គួរឱ្យដឹងថា សិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យ របស់លោក តាំង សុជាតិ បានបើកដំណើរការតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ បច្ចុប្បន្នសិប្បកម្មរបស់កូនខ្មែរមួយនេះ មានទីតាំងស្ថិតនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


