Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានថៃ ឃាត់ខ្លួនជនជាតិខ្មែរ និងថៃ សរុប ៣៨ នាក់ ដែលឆ្លងដែនខុសច្បាប់

បានផុស

នៅ

ជនជាតិ​ខ្មែរ និង​ថៃ ដែល​លប​ឆ្លងដែន​ខុសច្បាប់ ចំនួន ៣ លើក ក្នុង​ថ្ងៃ​តែមួយ ត្រូវ​បាន​យោធា​ថៃ​ឃាត់ខ្លួន និង​រៀបចំ​បញ្ជូន​តាម​ផ្លូវ​ច្បាប់ ដោយ​ចោទប្រកាន់​ពី​បទ​ឆ្លងដែន​ខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ 7HD របស់​ថៃ បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​រំលង​អធ្រាត្រ ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០២៥ កម្លាំងយោធា​ថៃ​ដែល​ធ្វើការ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន បាន​ឃាត់ខ្លួន​ជនជាតិ​ខ្មែរ និង​ជនជាតិ​ថៃ ជា​បន្តបន្ទាប់ ដែល​លើក​ទី ១ គឺ​ថត​បាន​នៅ​ចំណុច​ក្បែរ​ចម្ការ​អំពៅ ជាយ​ភូមិ​កុ​ត​ហ៊ី​ន ក្នុង​ស្រុក​អារញ្ញ​ប្រាថេត ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ២៥ នាក់ ក្នុង​នោះ​មាន ជនជាតិ​ខ្មែរ​ចំនួន ២០ នាក់ រួម​ទាំង​ក្មេង​ប្រុស​ម្នាក់ និង​ជនជាតិ​ថៃ​ចំនួន ៥ នាក់ ដោយឡែក​មេខ្យល់​នាំ​ផ្លូវ​ចំនួន ៣ នាក់ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ក្នុង​ស្បៃ​រាត្រី។ នៅ​ពេល​នោះ​ដែរ ជនជាតិ​ខ្មែរ បាន​សារភាព​ថា កន្លងមក ខ្លួន​ធ្លាប់​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ក្រោយពី​មាន​បញ្ហា​ពួកគេ​ក៏បាន​ត្រឡប់​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ។ ទើបតែ​ពេលនេះ ក៏បាន​សម្រេច​ចិត្ត​ថា ចូល​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ​បន្ត ហើយ​ព្រម​បង់​ឲ្យ​មេ​ខ្យល់​ក្នុង​ម្នាក់ ចាប់ពី ២.៥០០ បាត ដល់ ៤.០០០ បាត។ ដោយឡែក​សម្រាប់​ជនជាតិ​ថៃ​ចំនួន ៥ នាក់ គឺ​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​វិលត្រឡប់​ចូល​ទៅ​ប្រទេស​ថៃ​វិញ ដោយសារតែ​ពុំ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ទើប​ពួកគេ​ព្រម​ប្រគល់​ឲ្យ​មេខ្យល់​ក្នុង​ម្នាក់ ៣.៥០០ បាត ដល់ ៦.០០០ បាត។

ករណី​ឃាត់ខ្លួន​លើក​ទី ២ គឺ​ចាប់ខ្លួន​ជនជាតិ​ថៃ​ចំនួន ១០ នាក់ ក្នុង​នោះ​ ស្រី​ចំនួន ៤ នាក់ ខណៈ​ដែល​ពួកគេ​ឆ្លង​អូរ​ចេញពី​ប៉ោយប៉ែត វិល​ចូល​ទឹកដី​ថៃ​វិញ ដោយសារតែ​ពួកគេ​ពុំ​មាន​ឯកសារ​ឆ្លងដែន​ត្រឹមត្រូវ ទើប​សុខចិត្ត​ឆ្លង​ទឹកអូរ​តាម​ច្រករបៀង​ តែ​ក៏ត្រូវ​ឃាត់ខ្លួន​តែម្ដង។

ដោយឡែក​សម្រាប់​ករណី​ទី ៣ គឺ កម្លាំងយោធា​ថៃ​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ចំនួន ៣ នាក់ ដែល​ពួកគេ​បម្រុង​ឆ្លង​អូរ​ព្រំដែន​ចូលមកក្នុង​ទឹកដី​កម្ពុជា​ ដើម្បី​រក​ការងារ​ធ្វើ ជា​កម្មករ​សំណង់ ហើយ​ពុំ​ន​លិខិតឆ្លងដែន​ត្រឹមត្រូវ ទើប​នាំគ្នា​ឆ្លងតាម​ច្រក​របៀង ​តែ​ក៏ត្រូវ​ឃាត់ខ្លួន​តែម្ដង។

សរុប​ហេតុការណ៍​នៅ​យប់​តែមួយ​លើ ៣ ករណី កម្លាំងយោធា​ថៃ​ បាន​ឃាត់ខ្លួន​ខ្មែរ-ថៃ​ សរុប ៣៨ នាក់ ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​រៀបចំ​បញ្ជូន​ទៅ​កម្លាំង​ជំនាញ​ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ឆ្លងដែន​គ្មាន​ច្បាប់​អនុញ្ញាត៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៣ នាទីutes មុន

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំង ១ កន្លែង ឃាត់ខ្លួនជនបរទេសជាច្រើននាក់

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ថៃ ជំរុញឲ្យអន្តរជាតិ ដាក់សម្ពាធលើកម្ពុជា ទាំងដែលអះអាងថា ទាហានខ្លួនជាន់មីនលើដីខ្លួនឯង

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នកនាំពាក្យ៖ កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅព្រំដែនខេត្តឧត្តរមានជ័យ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

វៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះវីពផា

កីឡា៤២ នាទីutes មុន

លោក​ ហ៊ុន​ ច័ន្ទរាជ្យ៖​ ចេញ​ទៅ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ និង​គុន​ខ្មែរ​ ដូច​គេ​ដែរ​ ប៉ុន្តែ​វាសនា​ខុស​គ្នា​

Sokha Hotels

ព័ត៌មានពេញនិយម