Connect with us

ព័ត៌មានជាតិ

Air Cambodia បើក​ជើងហោះហើរត្រង់លើកដំបូងពីទីក្រុងសិនជិននៃប្រទេសចិនមកកាន់ខេត្តសៀមរាប

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)បានធ្វើការហោះហើរត្រង់ពីទីក្រុងសិនជិននៃប្រទេសចិន ជាលើកដំបូងរបស់ខ្លួនមកកាន់​ទឹកដីអង្គរនៃខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកជើងហោះហើរត្រង់ពីទីក្រុងសិនជិន​ ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន (ទីក្រុង ប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន) ដោយបានចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកាលពីម៉ោង៧និង៥០នាទី​ ជាមួយជើងយន្តហោះហើរលេខ ៦៩២៩ ។​

បើយោងតាម Cambodia Air សម្រាប់ ពិធីស្វាគមន៍ទទួលាជើងហោះហើរថ្មីប្រារព្ធឡើងនៅពីរទីតាំងផ្សេងគ្នា គឺខេត្តសៀមរាប ប្រទេសកម្ពុជា និងទី ក្រុងសិនជិន ប្រទេសចិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសកម្ពុជា និងចិន។  សម្រាប់ការហោះហើរត្រង់នេះ ដំណើរការរៀងរាល់សប្តាហ៍ដោយប្រើប្រាស់យន្តហោះប្រភេទ អ៊ែរប៊ីស អេ៣២០ រឺ អ៣២១ (Airbus A320/A321)។ ការចេញដំណើរពីខេត្តសៀមរាបទៅទីក្រុងសិនជិនជារៀងរាល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ២១:៣០ នាទីយប់ និងត្រឡប់ពីក្រុងសិនជិនមកខេត្តសៀមរាបវិញ នៅម៉ោង ០៦:២០ ព្រឹកថ្ងៃសុក្រ។ ការធ្វើដំណើរអចំណាយពេលហោះហើរប្រមាណជា ២ម៉ោងកន្លះ ក្នុងមួយជើង និងក្រុមហ៊ុនផ្តល់ ជូននូវសេវាកម្មពីរប្រភេទជូនអ្នកដំណើរដោយរួមមាន ថ្នាក់ធុរកិច្ច (Business class) និង ថ្នាក់ធម្មតា (Economy class)។

​លោក Zhan David អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានថ្លែងថា​ ថ្ងៃទី១៩ ខែកក្កដា គឺជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និង ប្រទេសចិន។ លោកថា ការចាប់ផ្តើមជើងហោះហើរត្រង់ថ្មីមួយនេះអាចសំរេចទៅបាន ដោយសារមានការសហការណ៍យ៉ាងពេញលេញពីក្រមហ៊ុន Shenzhen Airport Group និងក្រុមហ៊ុន Yunnan Air Investment (Cambodia) Airport Management Co., Ltd. ហើយវាបានចូលរួមក្នុងការបំពេញបន្ថែមនូវចន្លោះទីផ្សារ សម្រាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប ទៅកាន់ទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ ប្រទេសចិន។

លោកថា៖«វាមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពិត់តំបន់សេដ្ឋកិច្ច ពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិននោះទេ ប៉ុន្តែវានឹងជួយទាក់ទាញឱ្យភ្ញៀវ ទេសចរអឺរ៉ុប និងអាមេរិកមួយចំនួនធំ ដែលកំពុងស្ថិតនៅក្នុងខេត្តសៀមរាប អាចបន្តដំណើរទៅកាន់ប្រទេស ចិនផងដែរ។ នេះគឺជាជំហានដ៏រឹងមាំដើម្បីឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យថ្មីដែលបានកំណត់ដោយ ថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីខែមេសាកន្លងទៅ «ឆ្នាំទេសចរណិកម្ពុជា-ចិន ២០២៥» ដែលជាគំនិតផ្តួចផ្តើ មរួមគ្នាមួយរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដើម្បីជំរុញវិស័យាទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាង ប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ក្នុងចំណងប្រត្តិការដែលមានអាយុកាល ៦៧ ឆ្នាំ»។

លោកស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងថា ការហោះហើរត្រង់នេះគឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដោយបានពង្រីកបណ្តាញខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសការក្តោបយកទីផ្សារចិនដែលកំពុងតែមានសន្ទុះ។

លោកបានថ្លែងថា ៖«សម្រាប់ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍នៅអាកាសយានដ្ឋានសៀមរាបអង្គរក្នុងខែមិថុនានេះ ជើងហោះហើរចំនួន៨៩០ជើងក្នុង១ខែ និងមានអ្នកដំណើរចេញចូលជាង៧ម៉ឺននាក់ ដែលក្នុងនោះមានក្រុមហ៊ុនហោះហើរចេញចូលមាន៨ និងមានក្រុមហ៊ុនក្នុងស្រុកចំនួន២ គឺក្រុមហ៊ុន Air Cambodia និង AirAsia ដែលធ្វើការហោះហើរពីសៀមរាបទៅភ្នំពេញ និងខេត្តព្រះសីហនុ»។

យោងតាម Air Cambodia បច្ចុប្បន្នមានភ្នាក់ងារទេសចរជាច្រើននៅក្នុងតំបន់បានបញ្ចេញលក់ ផលិតផលទេសចរថ្មីមួយនេះ ក្នុងនោះក្រុមហ៊ុន Guangzhou GZL International Travel Service ទទួល បានការជាវកញ្ចប់ដំណើរកំសាន្តចំនួន ៥០នាក់ សំរាប់ជើងហោះហើរដំបូង ដែលជាការចូលរួមក្នុងយុទ្ធនាការ “នាំយកទេសចរ ១០០០ នាក់ពីទីក្រុងក្វាងចូវ និងទីក្រុងសិនជិន ធ្វើដំណើរកំសាន្តមកកាន់ពីរតំបន់រួមគ្នានៃប្រទេសកម្ពុជា គឺ រាជធានីភ្នំពេញ និងខេត្តសៀមរាប” ។

បន្ថែមពីលើភ្នាក់ងារទេសចរណ៍តំបន់ឈូងសមុទ្រធំ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏កំពុងធ្វើការជាមួយ ក្រុមហ៊ុនទេសចរណ៍នៅទីក្រុង ចឹងចូវ (Zhengzhou), ណាននឹង (Nanning) និង ហុងកុង (Hong Kong) ដើម្បីអភិវឌ្ឍកញ្ចប់ទេសចរណ៍រួមបញ្ចូលគ្នាក្រោមប្រធានបទ “តភ្ជាប់ទីក្រុងសិនជិន ជាមួយតំបន់ពីររបស់កម្ពុ ជា ចូលតាមរាជធានីភ្នំពេញ ចេញតាមខេត្តសៀមរាប”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម