ព័ត៌មានជាតិ
Air Cambodia នឹងចាប់ផ្តើមហោះហើរពីអាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញទាំងស្រុងចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) នឹងត្រូវបិទទាំងស្រុងចាប់ពីម៉ោង ០០:០១ នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ខ្លួនឹងចាប់ផ្តើមហោះហើរពីអាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ (KTI)ចាប់ពីម៉ោង ០៨:០០ នាទីព្រឹកតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដាថា៖« ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងដល់អ្នកដំណើរទាំងអស់អោយបានជ្រាបថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា រាជធានីភ្នំពេញនឹងត្រៀមស្វាគមន៍បើកអោយដំនើរការនូវអាកាសយានដ្ឋានអន្តរជាតិថ្មីដ៏ធំមួយ លំដាប់ថ្នាក់ពិភពលោក គឺ អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ (KTI)»។ Air Cambodia បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) នឹងត្រូវបិទទាំងស្រុងចាប់ពីម៉ោង ០០:០១ នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
«រាល់ជើងហោះហើរទាំងអស់ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងត្រូវបានផ្លាស់ប្តូរពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ តេជោ (KTI) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០ នាទីព្រឹក» ។ នេះបើតាម Air Cambodia។

ក្រុមហ៊ុនថា ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា សូមជម្រាបជូនដំណឹងថាប្រព័ន្ធលក់របស់យើងនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីបញ្ចូលលេខកូដអាកាសយានដ្ឋានថ្មី KTI (សម្រាប់ជើងហោះហើរចូល រឺចេញពីភ្នំពេញ) សម្រាប់រាល់ការកក់ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ នេះតទៅ ជាពិសេសសម្រាប់ជើងហោះហើរដែលមានកាលបរិច្ឆេទធ្វើដំណើរចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ទៅ ។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោបានបញ្ចប់ការសាងសង់រួចហើយ អ្វីដែលនៅសេសសល់គឺការងារសម្អាត បណ្ដុះបណ្ដាល ការងាររៀបចំឯកសារ ខណៈអាកាសចរស៊ីវិលនឹងចេញវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ តម្លៃជិត ២ ពាន់លានដុល្លារ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥កម្ពុជាទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥នេះ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


