សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ២នាក់ ដែលដកបង្គោលសុវត្ថិភាពទីសាធារណៈ នៅខេត្តស្វាយរៀង
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០១គ្រឿង ឌុបគ្នាមកដល់ចំណុចលើផ្លូវភ្លឺប្រឡាយស្ថិតនៅភូមិបឹងគ្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ បានឈប់ម៉ូតូ ពេលនោះមាន ០១នាក់ បានដើរទៅកាច់បង្កោលថ្មសុវត្ថិភាព (បង្គោលសញ្ញាផ្លូវគ្រោះថ្នាក់) នៅលើភ្លឺប្រឡាយអោយបាក់រួចហើយជិះម៉ូតូគេចខ្លួនបាត់ និងបានបង្ហោះ វីដេអូ និងរូបភាព តាមបណ្តាញសង្គមហ្វេសប៊ុក និង Tiktok។

ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងជំនាញស្រុក ដឹកដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ ចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុរហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឃាត់ខ្លួនក្មេងទំនើងទាំង ០២នាក់ រួមមាន៖ ១.ឈ្មោះ រ.វ.រ ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្ស ទី២.ឈ្មោះ ស រ.គ.ព.ធ ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្ស។ ទាំង២នាក់ មានទីលំនៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួក ពិតជាបានប្រព្រឹត្តសកម្មភាពដកបង្គោលនៅលើភ្លឺប្រឡាយ ខាងលើពិតប្រាកដមែន។
ដោយមានឯកភាព ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តរួចហើយ៕
ដោយ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


