សន្តិសុខសង្គម
អគ្គនគរបាលជាតិបញ្ជូនក្រុមការងារទៅស្រាវជ្រាវករណីបាត់វត្ថុតាងនៅខេត្តកោះកុង
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត កាលពីថ្ងៃទី១៨ ខែកក្កដា បានសម្រេចបង្កើតក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសនៅសហគ្រាសមួយស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង។ ការបង្កើតក្រុមការងារនេះគឺបន្ទាប់ពីករណីបាត់វត្ថុតាងជាកុំព្យូទ័រ និងទូរស័ព្ទជាង៣០គ្រឿងបន្ទាប់ពីអាជ្ញាធរខេត្តបានចុះបង្ក្រាបបទល្មើសកន្លងទៅ។

ការបង្កើតក្រុមការងារនេះគឺបន្ទាប់ពីលោកបានដាក់បទបញ្ជាដល់ស្នងការខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ត្រូវស្រាវជ្រាវបន្ទាន់លើករណីបាត់ទូរស័ព្ទ និងកុំព្យូទ័រ ទាំង៣៥គ្រឿងដែលជាវត្ថុតាង កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានដកស្រងសំដីរបស់លោក ស ថេត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិថា៖ «យើងទៅធ្វើតែបទល្មើសបានហើយ មិចបានបាត់របស់គេ។ ឥលូវបាត់ទូរស័ព្ទ និងកុំព្យូទ័ររបស់គេទិន្នន័យនៅក្នុងណុង កុំព្យូទ័រ៣៥គ្រឿង ហើយឆ្លើយដាក់គ្នាទៅវិញទៅមក។ ស្នងការកោះកុង មើលកូនចៅបន្ដិចមើល បើមិនអ៊ីចឹងទេឲ្យក្រុមស៉ើបអង្កេតទៅ គេឃើញកម្លាំងស្លៀកឈុតយួររបស់ទាំងហ្នឹង»។
គួរឱ្យដឹងផងដែរថាក្រុមការងារដែលត្រូវបានបង្កើតនេះមានតួនាទីស្រាវជ្រាវការបង្ក្រាបបទល្មើសនៅក្នុងសហគ្រាស LYP មានទីតាំងនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ពីដំណើររឿង សកម្មភាពក្រុមការងារដែលចុះបង្ក្រាប ដំណើរការស៊ើបអង្កេត និងធ្វើរបាយការណ៍ជូនអគ្គស្នងការនគរបាលជាតិដើម្បីមានវិធានការបន្ត៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់