ព័ត៌មានអន្ដរជាតិ
វៀតណាមបិទអាកាសយានដ្ឋានចំនួនពីរ ខណៈព្យុះទីហ្វុងវីពផា ខិតចូលមកដល់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express ប្រទេសវៀតណាមបានបិទជាបណ្តោះអាសន្នអាកាសយានដ្ឋានភាគខាងជើងចំនួនពីរគឺអាកាសយានដ្ឋាន Van Don នៅខេត្ត Quang Ninh និងអាកាសយានដ្ឋាន Cat Bi នៅខេត្ត Hai Phong ចាប់ពីថ្ងៃទី២១ ខែកក្កដាដល់ពេលថ្ងៃត្រង់ថ្ងៃទី ២២ខែកក្កដា ដោយសារព្យុះទីហ្វុង វីពផា(Wipha) ផ្លាស់ទីឆ្ពោះទៅឆ្នេរសមុទ្រ។

ការសម្រេចចិត្តនេះធ្វើឡើងដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) មានគោលបំណងធានាសុវត្ថិភាព ខណៈដែលព្យុះនេះជាលើកទី៣ ដែលបានបោកបក់មកសមុទ្រខាងកើតក្នុងឆ្នាំនេះ ដែលនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។
អាកាសយានដ្ឋានផ្សេងទៀត រួមទាំងអាកាសយានដ្ឋាន Noi Bai នៅទីក្រុងហាណូយ និងអាកាសយានដ្ឋាន Tho Xuan នៅខេត្ត Thanh Hoa ក៏មានការប្រុងប្រយ័ត្នផងដែរ ហើយអាចកែសម្រួលកាលវិភាគហោះហើររបស់ពួកគេ អាស្រ័យលើការវិវត្តអាកាសធាតុ ខណៈដែលអាជ្ញាធរបានព្រមានថាទឹកជំនន់អាចរំខានដល់ប្រតិបត្តិការព្រលានយន្តហោះ។
ព្យុះវីពផា ត្រូវបានព្យាករណ៍ថានឹងបក់ទៅលើភាគខាងត្បូងខេត្ត Hai Phong និងភាគខាងជើងខេត្ត Thanh Hoa ចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ៣ រសៀលថ្ងៃទី ២២ ខែកក្កដានេះ ខណៈទីក្រុងហាណូយនិងខេត្តជាប់សមុទ្រកំពុងទប់ទល់នឹងខ្យល់ខ្លាំងដល់កម្រិតទី ៨ និងអាចកើតមានទឹកជំនន់ភ្លាមៗ។

ដើម្បីជាការបង្ការរដ្ឋាភិបាលវៀតណាមបានប្រកាសឲ្យ ក្រសួងឬស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈជូនដំណឹងដល់ប្រជាជនទូទាំងប្រទេសមុនពេលព្យុះវីពផាបក់មកដល់។
គួរបញ្ជាក់ថាមិនត្រឹមតែប្រទេសវៀតណាមប៉ុណ្ណោះទេ ប្រទេសផ្សេងទៀតនៅតំបន់អាស៊ីដូចជា ប្រទេសចិន ថៃ និង ប្រទេសមួយចំនួនកំពុងប្រឈមនឹងការវាយប្រហារពីព្យុះវីពផា និងថែមទាំងមានមនុស្ស២នាក់បានស្លាប់នៅក្នុងប្រទេសថៃដោយសារតែឥទ្ធិពលព្យុះនេះ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


