Connect with us

សន្តិសុខសង្គម

ស្ត្រីម្នាក់ ជិះម៉ូតូពីខេត្តព្រៃវែងមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ដោយមិនទាន់ដឹងមូលហេតុ

បានផុស

នៅ

ស្ត្រី​វ័យ ៣០ ឆ្នាំ ម្នាក់ ជិះ​ម៉ូតូ​ពី​ខេត្ត​ព្រៃវែង មក​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយ​ចង្វារ ដោយ​មិន​ទាន់​ដឹង​មូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៩ និង ២០ នាទី​ព្រឹក ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​ស្ពាន​មិត្តភាព​កម្ពុជា-ចិន សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​សាច់ញាតិ​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ទទួល​ដំណឹង​ថា​ជនរងគ្រោះ​បាន​លោតទឹក​បញ្ចប់​ជីវិត​ខ្លួន ដោយ​កាលពី​ព្រឹក​ព្រលឹម ប្អូនស្រី(ជនរងគ្រោះ) បាន​សុំ​ខ្ចី​ម៉ូតូ​របស់​ខ្លួន ដើម្បី​ទៅ​ផ្សារ​ទិញ​ម្ហូប រួច​ក៏​បាត់​អស់​ជាច្រើន​ម៉ោង ប៉ុន្តែ​គ្រាន់តែ​គិត​ថា ស្ត្រី​រងគ្រោះ​កំពុង​រវល់​អ្វីមួយ​នៅ​ផ្សារ។

ប្រភព​ដដែល​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោង ០៩ និង ៣០ នាទី​ព្រឹក ក៏​ស្រាប់​តែ​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ ប្រាប់​ថា ប្អូនស្រី​របស់​ខ្លួន​បាន​លោត​ទឹក​បញ្ចប់​ជីវិត​បាត់​ទៅ​ហើយ ដោយ​បន្សល់​កាបូប​យួរ​ដៃ , ទូរស័ព្ទ ០១ គ្រឿង , ម៉ូតូ ០១ គ្រឿង , ស្បែក​ជើង ០១ គូ រួម​នឹង​ឯកសារ​មួយ​ចំនួន នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន។ ភ្លាមៗ គាត់​ប្រញាប់​ទំនាក់ទំនង​ទៅកាន់​បងប្អូន​ដែល​រស់នៅ​ភ្នំពេញ ដើម្បី​មក​មើល និង​បញ្ជាក់​ប្រាប់​ទៅកាន់​សមត្ថកិច្ច​ថា ពិតជា​របស់​ប្អូនស្រី​រងគ្រោះ​ពិតប្រាកដ​មែន។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ប្រគល់​សម្ភារៈ​របស់​ស្ត្រី​រងគ្រោះ​ទៅកាន់​សាច់ញាតិ ដើម្បី​យក​ត្រឡប់​ទៅវិញ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម