Connect with us

ព័ត៌មានជាតិ

លោក ហៃ វណ្ណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារខ្មែរនៅក្រៅប្រទេសជូនកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោក ហៃ វណ្ណា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារខ្មែរនៅក្រៅប្រទេសប្រគល់ជូននាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្ត និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍ពី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភីមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

នៅក្នុងពិធីប្តគល់ទទួលអំណោយនាឱកាសនោះ លោក ហៃ វណ្ណា និងក្រុមការងារមូលនិធិមហាគ្រូសារខ្មែរនៅក្រៅប្រទេស សូមសម្តែងនូវការគោរព និងកោតសរសើរចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពកម្ពុជាទាំងអស់ ក្នុងបុព្វហេតុរក្សា ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ លោកក៏បានថ្លែងការកោតសរសើរចំពោះ បងប្អូនកងទ័ពកម្ពុជានៅជួរមុខទាំងអស់ដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារទឹកដី ប្រឆាំងជាមួយទ័ពឈ្លានពាន ហើយផ្តល់នូវសេចក្តីសុខឱ្យពលរដ្ឋខ្មែរទាំងអស់គ្នានៅជួរខាងក្រោយ។ បើសិនជាគ្មានការលះបង់របស់កងទ័ពជួរមុខនោះទេ យើងខ្ញុំទាំងអស់គ្នានៅជួរក្រោយមិនអាចអង្គុយធ្វើការងារ ប្រកបរបររកសុី និងរៀនសូត្របាននោះទេ បើសិនជាគ្មានកងទ័ព ដ៏អង់អាចក្លាហានរបស់យើងនៅឈរកាន់អាវុធការពារទឹកដីបានរឹងមាំនោះទេ។

ជាចុងក្រោយ លោក និងក្រុមការងារ សូមគោរពជូនពរ និងបួងសួងដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទានពរជ័យដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់មារសត្រូវ និងសមរភូមិ។ យើងទាំងអស់គ្នាមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ជឿជាក់លើសម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយបានដោយជោគជ័យ ហើយកម្ពុជាត្រៀមកំដរគ្រប់សេណារីយ៉ូទាំងអស់ដែលថៃលេង មិនថាសមរភូមិការទូត សមរភូមិច្បាប់ សមរភូមិយោធា និងសមរភូមិព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម