នយោបាយ
សម្ដេចតេជោ ប្រកាសស្វាគមន៍លោក ហៃ វណ្ណា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃសុក្រ នេះ ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលសូមចូលរួមជីវភាពនយាបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែតុលា សម្ដេចតេជោ បានបង្ហោះវីដេអូរបស់លោក ហៃ វណ្ណា ជាមួយនឹងសំណេរថា៖«ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួនកាលពីថ្ងៃ១៨សីហា២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹង ដើម្បីចូលរួមកសាងប្រទេសជាតិវិញ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមការយោគយល់អាធ្យាស្រ័យពីសំណាក់ជនរួមជាតិដែលខឹងសម្បាចំពោះលោកហៃ វណ្ណាកន្លងមក និងបញ្ចប់ការខឹងសម្បាត្រឹមពេលនេះ ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។

ក្រៅពីប្រាកាសស្វាគមន៍លោក ហៃ វណ្ណា ដែលសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោប្រធានគណបក្ស បន្ដក្ដីសង្ឃឹមថាក្រុមដែលមាននិន្នាការប្រឆាំងផ្សេងទៀត នឹងយកគំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស។
មុននឹងបញ្ចប់សំណេរលើទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានឆ្លៀតផ្ដាំទៅក្រុមសកម្មជនប្រឆាំងថា៖«សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅ ព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត។»៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


