ព័ត៌មានជាតិ
អ្នកវិភាគ៖ ការចុះចូលរបស់ ហៃ វណ្ណា ជាសញ្ញារលាយកម្លាំងប្រឆាំងនៅក្រៅស្រុករបស់ក្រុមប្រឆាំងជ្រុលនិយម
អ្នកវិភាគនៅកម្ពុជា យល់ឃើញថា ការចុះចូលរបស់ហៃ វណ្ណាជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសញ្ញារលាយកម្លាំងប្រឆាំងនៅបរទេសរបស់ទណ្ឌិត សម រង្ស៊ី ខណៈដែលចរន្តផ្តាច់ខ្លួនពីអតីតបក្សប្រឆាំងនៅក្រៅប្រទេស កាន់តែកើនឡើងដូចទឹកបាក់ទំនប់ ដោយសារតែភាពអស់សង្ឃឹមនឹងជោគវាសនារបស់ទណ្ឌិត សម រង្ស៊ី។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខបានថ្លែងថា សកម្មជនដែលមាននិន្នការប្រឆាំងនៅក្រៅប្រទេសអស់មនុស្សដែលមានសក្ដានុពលខាងមួលបង្កាច់ លាបព័ណ៌ និងញុះញង់ដូចជាហៃ វណ្ណាទៀតហើយ ដោយសារតែភាពអស់សង្ឃឹម និងគ្មានឃើញពន្លឺជោគជ័យនៅពេលខាងមុខទាល់តែសោះ។
លោកបានសង្កេតឃើញថា៖«ករណីហៃ វណ្ណា ចុះចូលជាមួយ CPP នេះ ជាឧទារហ៍បញ្ជាក់យ៉ាងច្បាស់ គឺបក្សប្រឆាំង ឬចលនាប្រឆាំងនៅក្រៅប្រទេស គឺងើបមុខលែងរួមហើយ ហើយក្រៅពីហៃ វណ្ណានេះ គឺគ្មានអ្នកខ្លាំងដូចគាត់ទេ អ៊ឺចឹងវាសញ្ញារលាយកម្លាំងប្រឆាំងនៅបរទេសយ៉ាងពិតប្រាកដ»។
អ្នកវិភាគរូបនេះបន្តថា នយោបាយចុងក្រោយរបស់អតីតបក្សប្រឆាំងនៅក្រៅស្រុក គ្មានឥទ្ធិពល ហើយក៏លែងជាជម្រើសរបស់ប្រជាពលរដ្ឋដែរ ខណៈដែលធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េខាងត្បូង គឺគ្រាន់តែជាការកំដរភាពរីកចម្រើនរបស់ប្រទេសជាតិតែប៉ុណ្ណោះ។
លើសពីនេះលោក ម៉េងដាវីត បន្ថែមថា៖«យើងពិនិត្យមើលទៅ គឺជើងក្រោមរបស់គណបក្សប្រឆាំងនៅក្រៅប្រទេសកំពុងរង្គោះរង្គើខ្លាំង ដោយចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំងកាន់តែកើនឡើងដូចទឹកបាក់ទំនប់ ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់»។
ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់លើការដើរតាមនយោបាយខ្មៅងងិតរបស់អតីតគណបក្សប្រឆាំង ឬដើរតាមមេដឹកនាំជ្រុលនិយមក្រៅប្រទេស ធ្វើឱ្យបានខាតបង់ពេលវេលារបស់ខ្លួន រីងរៃខ្លួនប្រាណ និងគ្មានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន ដែលផ្ទុយពីអ្នកដែលបានចុះចូលជាមួយបក្សកាន់អំណាច អាចធ្វើឱ្យពួកគេមានឱកាសយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងមានអនាគតដ៏ត្រចះត្រចង់។
លោកបណ្ឌិតគាំទ្រការសម្រេចចិត្តរបស់លោក ហៃ វណ្ណា ដែលបានភ្ញាក់ខ្លួនទាន់ពេលវេលា ហើយមិនទុកឱកាសចោលដោយគ្មានលទ្ធផលជាផ្លែផ្កា ព្រោះមានតែបក្សកាន់អំណាចមួយប៉ុណ្ណោះ ដែលតែងតែផ្ដល់ឱកាសដល់យុវជនគ្រប់គ្នា និងប្រគៀកស្មាជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបណ្ឌិតយល់ឃើញថា៖«ការចុះចូលរបស់ហៃ វណ្ណា មិនមែនជារឿងចម្លែកអ្វីទេសម្រាប់សង្គមនយោបាយប្រជាធិបតេយ្យនៅកម្ពុជា ព្រោះវាកើតឡើងជាបន្តបន្ទាប់ ហើយច្រើននាក់ ច្រើនគ្នាកន្លងមកនេះដែលប្រឆាំងយ៉ាងដាច់អហង្ការជាងហៃ វណ្ណា ក៏មានច្រើនដែរ ប៉ុន្ដែពួកគេម្នាក់ៗមានអនាគតល្អ និងឱកាសច្រើន ក្រោយពីចុះចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែតុលាឆ្នាំ២០២៤នេះ លោក ហៃ វណ្ណ អតីតសកម្មជនគណបក្សប្រឆាំងប្រចាំនៅប្រទេសជប៉ុនបាននិយាយនៅក្នុងវីឌីអូខ្លីមួយប្រហែល ២នាទី សារភាពកំហុសឆ្លងដែលបានបំផុសបំផុលប៉ុនប៉ងបង្កចលាចលក្នុងប្រទេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី ១៨ សីហាកន្លងមក។
លោកបាននិយាយថា៖«ខ្ញុំសូមប្រកាសផ្ដាច់ខ្លួនពីទណ្ឌិត សម រង្ស៊ី ហើយខ្ញុំសូមយកចំណេះដឹង និងជំនាញរបស់ខ្ញុំទៅបម្រើប្រទេសជាតិវិញ ដូច្នេះសូមសម្ដេចអនុគ្រោះឱ្យខ្ញុំ ហើយឱ្យខ្ញុំបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមអំពាវនាវដល់បងប្អូន កុំធ្វើនយោបាយបែបជ្រុលនិយមបន្ដទៀត ដើម្បីកុំឱ្យប្រទេសជាតិមានវិបត្តិដូចពីកាលពីអតីតកាល»។
ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានសុំអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួនកាលពីថ្ងៃ១៨ សីហា ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងនាំយកចំណេះដឹង ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យរីកចម្រើនថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា២ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខ្យល់មូសុងឦសាន និងសម្ពាធទាបបន្តជះឥទ្ធិពលលើកម្ពុជាដល់ថ្ងៃទី២៣តុលា