Connect with us

សេដ្ឋកិច្ច

ជើងហោះហើរកម្ពុជា-ថៃ នៅបន្តដំណើរការ ទោះបីផ្ទុះសង្គ្រាមនៅព្រំដែន

បានផុស

នៅ

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​​បញ្ជាក់ថា គិតត្រឹមម៉ោង ១២ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ជើងហោះហើរកម្ពុជា-ថៃ នៅ​បន្តដំណើរការធម្មតា ទោះបីសង្គ្រាមរវាងកម្ពុជា-ថៃ កំពុងផ្ទុះឡើងនៅតាមបណ្ដោយព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងហោះហើរវាងភ្នំពេញ-បាងកក មានជើងហោះចំនួន ៧៨ជើងក្នុង១សប្តាហ៍ ធ្វើប្រតិបត្តិការ​ហោះ​ហើរដោយក្រុមហ៊ុ នអាកាសចរណ៍ចំនួន ៩ក្រុមហ៊ុន (ក្រុមហ៊ុនក្នុងស្រុក៣) ខណៈការ​ហោះ​​ហើររវាងសៀមរាប-បាងកកមាន ៣៨ជើងក្នុង១សប្តាហ៍ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុន​អាកាស​ចរណ៍ចំនួន ៣ មាន Bangkok Airways, Thai Air Asia and Emirates។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥​កម្ពុជា​ទទួល​បាន​អ្នក​ដំ​ណើរ​ជាតិ​ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀប​នឹងរយៈ​ពេល​ដូចគ្នា កាលពីឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម