Connect with us

សេដ្ឋកិច្ច

ជើងហោះហើរកម្ពុជា-ថៃ នៅបន្តដំណើរការ ទោះពេលមានសង្គ្រាម

បានផុស

នៅ

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​ឱ្យដឹងថា ជើងហោះហើរកម្ពុជា-ថៃ នៅ​បន្តដំណើរការធម្មតា ទោះបីសង្គ្រាម កំ​ពុង​ផ្ទុះឡើង​នៅ​តាម​ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា៖ «មកដល់ម៉ោង ៣ រសៀលថ្ងៃនេះ (០៩ ធ្នូ) ការ​ហោះ​ហើរ​រវាង​​ភ្នំ​ពេញ-បាងកក និងសៀមរាប-បាងកក មិនមានអ្វីប្រែប្រួលនោះទេ ហើយដែន​អាកាស​ដែល​យើង​ធ្លាប់ប្រកាសឱ្យបិទតាំងពីការប៉ះទង្គិចគ្នាលើកដំបូងនោះគឺ យើងនៅបន្តបិទរហូត​មកដល់​ពេល​​​​​នេះ»។

ការហោះហើរចេញ-ចូលខេត្តសៀមរាប-បាងកក មានចំនួន ៦៣ ជើងក្នុងមួយសប្ដាហ៍ ចំណែក​ភ្នំពេញ-បាងកក ៥៣ ជើងក្នុងមួយសប្ដាហ៍ដែលមាន ៥ ក្រុមហ៊ុន។

យោងតាមអាកាសចរស៊ីវិល កម្ពុជា​ទទួល​បាន​អ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសជាង ៥ លាន​នាក់​ នៅក្នុង​រយៈ​ពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ១៤% ធៀបនឹងរយៈ​ពេល​ដូចគ្នា​នៅឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម