ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ថៃ ៣ កាត់បន្ថយជើងហោះហើរ
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យ«កម្ពុជាថ្មី» ដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរថៃចំនួន ៣ កាត់បន្ថយជើងហោះហើរ ពីមួយថ្ងៃ ២ ជើង មកនៅត្រឹមមួយថ្ងៃ ១ជើងប៉ុណ្ណោះ ដោយសារតែកត្តាភ្ញៀវទេសចរ។

លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា មកទល់ពេលនេះ ស្ថានភាពនៃការហោះហើរ ជើងហោះហើរភ្នំពេញ-បាងកក បាងកក-ភ្នំពេញ ក៏ដូចជា បាងកក-សៀមរាប គឺនៅរក្សាប្រក្រតីភាពជាធម្មតាមិនមានអ្វីផ្លាស់ប្ដូរនោះទេ។ ប៉ុន្តែសម្រាប់ជើងហោះហើរបាងកក ចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះ និងមានក្រុមហ៊ុនអាកាសចរថៃមួយចំនួនបានសម្រេចកាត់បន្ថយជើងហោះហើរ។
ក្នុងនោះ ក្រុមហ៊ុនអាកាសចរចំនួន ៣ ដែលបានកាត់បន្ថយជើងហោះហើររបស់ខ្លួន គឺ ក្រុមហ៊ុនអាកាសចរ Thai airways Bangkok airways និងក្រុមហ៊ុន Thai Vietjet Air កន្លងមកធ្លាប់ហោះហើរចំនួន ២ជើង ប៉ុន្តែបច្ចុប្បន្នលុបមកនៅត្រឹម ១ជើងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

លោក ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា បញ្ហានេះគឺបណ្ដាលមកពីកត្តាភ្ញៀវទេសចរមិនគ្រប់គ្រាន់ប៉ុណ្ណោះ។ ព្រោះបន្ទាប់ពីកម្ពុជា-ថៃ មានបញ្ហាទំនាស់មក ឃើញថា មិនសូវមានអ្នកធ្វើដំណើរទៅបាងកកនោះទេ ភ្ញៀវមួយចំនួនធំ បានផ្លាស់ប្តូរទិសដៅ។ មួយវិញទៀត ភ្ញៀវទេសចរមួយចំនួន ងាកមកប្រើជើងហោះហើរក្នុងស្រុកជំនួសវិញ ដូច្នេះនេះជាហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ថៃមួយចំនួនត្រូវតែលុបចោលជើងហោះហើរ។
បើតាមមន្ត្រីអាកាសចរណ៍ស៊ីវិលដដែល ស្ថានភាពនៃការហោះហើរជើងហោះហើរភ្នំពេញ-បាងកក បាងកក-ភ្នំពេញ ក៏ដូចជា បាងកក-សៀមរាប គឺនៅរក្សាប្រក្រតីភាពជាធម្មតាមិនមានអ្វីផ្លាស់ប្ដូរនោះទេ។ ប៉ុន្តែសម្រាប់តំបន់គ្រោះថ្នាក់ អាកាសចរស៊ីវិលកម្ពុជានៅមិនទាន់អាចបញ្ជាក់បានទេថាតើ អាចបើកដំណើរការឡើងវិញនៅពេលណានោះទេ។

ជុំវិញបញ្ហានេះ អាកាសចរស៊ីវិលកម្ពុជា មានតែរងចាំមើលស្ថានភាពទូទៅនៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នេះសិន ប៉ុន្តែចំពោះការបិទដែនអាកាសលើតំបន់ប្រយុទ្ធគ្នានោះ ការហោះហើរនៅមិនទាន់មានការប្រែប្រួលនោះទេ ហើយចំនួនជើងហោះហើររំលងនៅរក្សាស្ថានភាពដដែល។ បានន័យថា ក្រុមហ៊ុនជើងហោះហើររំលង គ្រាន់តែហោះប្តូរទៅផ្លូវផ្សេងបញ្ចៀសពីខ្សែផ្លូវគ្រោះថ្នាក់នោះតែបន្តិចប៉ុណ្ណោះ តាមការណែនាំរបស់ក្រុមការងារជើងហោះហើររបស់កម្ពុជា៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


