សេដ្ឋកិច្ច
ទំនាក់ទំនងផ្លូវអាកាសកម្ពុជា-ថៃ បន្តដំណើរការ ខណៈជើងហោះហើរមួយចំនួនត្រូវបានលុបចោល
គិតរហូតមកដល់ពេលនេះ ទំនាក់ទំនងហោះហើរ និងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសថៃ និងកម្ពុជា នៅតែបន្តដំណើរការ ប៉ុន្តែមានការលុបចោលជើងហោះហើរមួយចំនួន ដោយសារតម្រូវការភ្ញៀវធ្លាក់ចុះ។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា៖ «ការតភ្ជាប់រវាងបាងកក-ភ្នំពេញ បាងកក-សៀមរាប ភូកេត-សៀមរាប នៅតែរក្សាប្រក្រតីភាពដដែល គ្រាន់តែមានការលុបចោលជើងហោះហើរខ្លះ ដោយសារកត្តាទីផ្សារ ឧទារណ៍មួយថ្ងៃ ៤ ជើង នៅសល់តែ ២ ឬ ៣ ជើង»។
យោងតាមកាសចរណ៍ស៊ីវិល កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសជាង ៦,៣ លាននាក់ នៅរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ១៣% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ ២០២៤។

គិតរហូតមកដល់ពេលនេះ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ (ជាតិ ៤ និងអន្តរជាតិ ៣២) និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ប្រទេស និង៤៦ទីក្រុង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


