ព័ត៌មានអន្ដរជាតិ
ឡានក្រុងក្រឡាប់នៅខេត្ត Ha Tinh ប្រទេសវៀតណាមស្លាប់មនុស្ស១០នាក់
យោងតាមការចេញផ្សាយរបស់សសារព័ត៌មានVN Express មនុស្ស ១០ នាក់បានស្លាប់កាលពីព្រឹកថ្ងៃសុក្រ ទី ២៥ខែកក្កដា នៅពេលដែលរថយន្តក្រុងដេកមួយយប់កំពុងធ្វើដំណើរពីទីក្រុងហាណូយទៅកាន់ទីក្រុង Da Nang បានជួបគ្រោះថ្នាក់ក្រឡាប់នៅខេត្ត Ha Tinh ប្រទេសវៀតណាម។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា រថយន្តក្រុងបានបើកចេញពីផ្លូវជាតិ បុកបង្គោលភ្លើងចិញ្ចើមផ្លូវ ហើយក្រឡាប់។ ជនរងគ្រោះទាំងអស់ជាជនជាតិវៀតណាម ហើយ១២នាក់ទៀតរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកស្លាប់មាន៥នាក់ជាអ្នកទេសចរក្នុងស្រុក និង ២ នាក់ជាកុមារ។
រថយន្តក្រុងបានរងការខូចខាតយ៉ាងដំណំ ដោយមានកង់ជិតដាច់ និងកំទេចកំទីរាយប៉ាយពេញផ្លូវ។ ការស៊ើបអង្កេតដំបូង និងសម្ដីរបស់អ្នកបើកបរបានឲ្យដឹងថាហេតុការណ៍នេះកើតឡើងដោយសារការផ្ទុះសំបកកង់ឡាន។ ជាមួយគ្នាការធ្វើតេស្តបានបញ្ជាក់ថា អ្នកបើកបរមិនស្ថិតនៅក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬថ្នាំញៀនឡើយ។ យ៉ាងណាប៉ូលិសក្នុងតំបន់នឹងស៊ើបអង្កេតមូលហេតុពេញលេញនៃគ្រោះថ្នាក់នេះ។
គួរបញ្ជាក់ថាសោកនាដកម្មនេះកើតឡើងបន្ទាប់ពីឧបទ្ទវហេតុថ្មីមួយទៀតដែលទូកទេសចរណ៍មួយបានក្រឡាប់នៅឈូងសមុទ្រ Ha Long សម្លាប់មនុស្ស ៣៨ នាក់ និងម្នាក់ទៀតបាត់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


