ព័ត៌មានជាតិ
កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ
(កូរ៉េ)៖ ពេញមួយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ពោលតាំងពីព្រឹករហូតមកដល់ពេលយប់ម៉ោងនៅប្រទេសកូរ៉េ សហគមន៍ខ្មែរនៅប្រទេសកូរ៉េរាប់ម៉ឺននាក់ បានបន្តបញ្ចេញសំឡេងតាមគ្រប់រូបភាពទាំងអស់ដើម្បីថ្កោលទោសប្រឆាំងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាដែលបានបណ្តាលឱ្យជីវិតមនុស្សស្លាប់រាប់សិបនាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរត់ចេញពីលំនៅឋាន។

ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រំដែនដែលកំពុងរាលដាល ហើយកំពុងផ្តាច់ជីវិតជនស្លូតត្រង់។

ក្រៅពីនេះ ពលរដ្ឋទាំងអស់ បានច្រៀងចម្រៀងដើម្បីលើកទឹកចិត្តទៅដល់វីរកងទ័ពកម្ពុជាដែលឈរនៅតាមបន្ទាត់ព្រំដែនយ៉ាងក្លាហានដើម្បីការពារជាតិរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រៅពីប្រទេសកូរ៉េ ក៏មានដែរ ពលរដ្ឋខ្មែរនៅជប៉ុន និងអូស្ត្រាលី រួមទាំងបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក បាននិងកំពុងបន្តធ្វើយុទ្ធនាការប្រឆាំងការឈ្លានពានរបស់ថៃយ៉ាងគឃ្លើនមកលើកម្ពុជា៕







-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


