ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ ប្រាប់ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃកុំបារម្ភរឿងអត់ការងារធ្វើ
ពលករខ្មែរចំនួន ៦គ្រួសារ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ មកស្រុកកំណើតវិញ ទទួលបានការគិតគូរយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីអាជ្ញាធរខេត្តក្រចេះ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលាខេត្តក្រចេះ។

លោក ហេង សុថា អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត និងក្រុមការងារខេត្ត ស្រុក បានជួបសំណេះសំណាលជាមួយពលករវិលត្រឡប់ពីប្រទេសថៃ ស្របពេលថៃកំពុងឈ្លានពានវាយប្រហារមកលើកម្ពុជា។

លោក អភិបាលរងខេត្ត បានផ្ដាំផ្ញើឱ្យពលករពេលត្រឡប់មកដល់ស្រុកកំណើតហើយ សូមកុំមានការព្រួយបារម្ភ ថា ខ្លាចអត់មានការងារធ្វើ ខ្វះខាត់សម្ភារៈប្រើប្រាស់អី ព្រោះខេត្តក្រចេះសព្វថ្ងៃនេះមានរោងចក្រ សហគ្រាស ក្រុមហ៊ុនវិនិយោគច្រើនកន្លែង កំពុងត្រូវការបុគ្គលិកបម្រើការងារ និងទទួលបានប្រាក់ខែសមរម្យ មិនត្រឹមតែប៉ុណ្ណោះ នៅតាមបណ្តាក្រុមហ៊ុននីមួយៗ ក៏មានប៉ុស្ដិ៍សុខភាព សាលារៀន និងកន្លែងស្នាក់នៅជាដើម។
អាជ្ញាធរខេត្ត ក៏បានឧបត្ថម្ភ ក្នុង១គ្រួសារ ទទួលបាន អង្ករ ១០គីឡូ មី ២កេស ត្រីខ ២យួរ ទឹកត្រី ១យួរ និងទឹកសុីអុីវ ១យួរ ផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


