ព័ត៌មានជាតិ
ចោទកម្ពុជាប្រើ PHL-03 ជាលេសរបស់យោធាថៃ ដែលចង់ប្រើអាវុធធុនធ្ងន់បន្ថែមបាញ់លើកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិ បន្តអះអាងថា កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL-03 របស់ខ្លួននៅឡើយទេ គិតត្រឹមថ្ងៃនេះ។ ការចោទកម្ពុជាប្រើ PHL-03 អ្នកនាំពាក្យ ថា គ្រាន់ជារបស់យោធាថៃ ដែលចង់ប្រើអាវុធធន់ធ្ងន់របស់ខ្លួនបន្ថែមទៀតក្នុងការវាយប្រហារដ៏ព្រៃផ្សៃមកលើកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោស និងច្រាលចោលចំពោះការចោទប្រកាន់ខុសអំពីការពិត និងមានចេតនាទុច្ចរិតរបស់ភាគីថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ។
លោកស្រី បញ្ជាក់ជាថ្មីថា គិតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ កម្ពុជាមិនទាន់បានប្រើ ហើយក៏មិនទាន់ដល់ពេលប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 នៅឡើយទេ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ការចោទប្រកាន់របស់ភាគីថៃដោយគ្មានមូលដ្ឋាននេះ គឺដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន ឃោរឃៅជាងមុន អមនុស្សធម៌ជាងមុន ក្នុងការវាយប្រហារក្នុងដែនអធិបតេយ្យជាតិកម្ពុជា ដែលការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ គឺដើម្បីបំភ័ន្តប្រជាជនខ្លួនឯងផង និងសហគមន៍អន្តរជាតិផង តាមរយៈការលាបពណ៌លើកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


