Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ បង្ហាញ​ពី​អំពើហិង្សា និង​ភាព​ឃោរឃៅ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមជ្រុលនិយមថៃ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​បង្ហាញ​អំពី​រូប​ភាព​នៃ​ការ​ប្រព្រឹត្តអំពើហិង្សា ពី​សំណាក់​ក្រុម​ជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងរស់នៅ និង​ធ្វើ​ការ​នៅប្រទេសថៃ ដែលជាអំពើមិនអាចទទួលយកបាននិងបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែល​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម