Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃមាននិស្សិតខ្មែរជាង២០០នាក់បានចាកចេញពីប្រទេសថៃវិលត្រលប់មកកម្ពុជាវិញ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថាក្នុងរយៈពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី២៦-២៧ និងថ្ងៃទី២៨កក្តដា ឆ្នាំ២០២៥នេះ មាននិស្សិតខ្មែរចំនួន២០៣នាក់បានចាកចេញពីប្រទេសថៃត្រលប់មកប្រទេសកម្ពុជាវិញក្រោយពីមានការផ្ទុះអាវុធរវាងកម្ពុជា និងថៃដែលបង្កឡើងដោយភាគីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងចំណោមនិស្សិតខ្មែរ២០៣នាក់ចាកចេញពីប្រទេសថៃត្រលប់មកកម្ពុជាវិញក្នុងនោះនៅថ្ងៃទី២៦ និងថ្ងៃទី២៧មានចំនួន១៦៣នាក់ និងថ្ងៃទី២៨ ខែកក្កដាមានចំនួន៤០នាក់ ។និស្សិតខ្មែរទាំងនោះចាកចេញពីប្រទេសថៃមកកាន់ប្រទេសឡាវចូលមកប្រទេសកម្ពុជាតាមខេត្តស្ទឹងត្រែង។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃនៃការផ្ទុះអាវុធដាក់គ្នារវាងកម្ពុជា ថៃ ដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យសាលារៀនបិទទ្វារចំនួន៦០៥កន្លែង ប៉ះពាល់សិស្សជាង១៥ម៉ឺននាក់ និងគ្រូបង្រៀន៦​២៧៦​នាក់​នៅតាមបណ្តាខេត្តចំនួន៥ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង និងខេត្តពោធិ៍សាត់។
លើសពីនេះជម្លោះប្រដាប់អាវុធនេះក៏បានឱ្យក្រសួងអប់រំយុវជន និងកីឡា ធ្វើការពន្យាពេលដំណើរការប្រឡងសសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលតាមគ្រោងទុកធ្វើនៅថ្ងៃទី១៨ និង១៩ខែសីហា ត្រូវលើកទៅធ្វើនៅថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម